Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់ Sinjai បួងសួងឱ្យ Tono មុនបេសកកម្មហែលឆ្លងទន្លេមេគង្គចាប់ផ្ដើម

បានផុស

នៅ

ថ្វីត្បិតមានមហាជនមួយចំនួនបានធ្វើការរិះគន់ទៅលើ Tono Phakin ក្នុងបេសកកម្មហែលឆ្លងទន្លេមេគង្គ ប៉ុន្តែនៅមានហ្វេនៗ និងតារាប្រុសស្រីជាច្រើន បានផ្ដល់ការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ​ព្រមទាំងបួងសួងសុំសេចក្ដីសុខដល់តារាប្រុសរូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង តារាស្រីជើងចាស់ Sinjai Plengpanich បានបន់ស្រន់ឱ្យ Tono សម្រចបេសកម្មដោយជោគជ័យ និងសុំព្រះតាមថែរក្សាឱ្យមានសុវត្ថិភាពផងដែរ។ តារាជើងចាស់រូបនេះ បានបង្ហោះសារលើ Instagram ផ្ញើជូន Tono សុំព្រះតាមការពាមនុស្សល្អ ក៏ដូចជាអំពើល្អដែលលោកខំសាង កំលុងពេលហែលឆ្លងទន្លេនាពេលខាងមុខ។ ​

បន្ថែមពីលើនេះ អ្នកស្រី Sinjai បានអំពាវនាវឱ្យសាធារណជនផ្ដល់ការគាំទ្រគម្រោង “One Man And The River” របស់ Tono Phakin ដែលលោកនឹងហែងឆ្លងទន្លេមេគង្គចម្ងាយ ១៥គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យថៃ-ឡាវ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មិនខ្វល់អ្នករិះគន់ Tono បន្តហ្វឹកហាត់ ត្រៀមហែលឆ្លងទន្លេមេគង្គ រៃអង្គាសថវិកាជួយមន្ទីរពេទ្យ

ចុចអាន៖ Patricia បណ្ដើរអនាគតស្វាមីទៅលឈុតរៀបការ ត្រៀមចូលរោងជ័យ ២ខែទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម