ជីវិតកម្សាន្ដ
រំលឹកស្នាដៃតារាសម្តែង ៣ រូប មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យភាពយន្តខ្មែរ
វិស័យសិល្បៈភាពយន្តបានរីកដុះដាលយ៉ាងខ្លាំងក្នុងជំនាន់ទសវត្ស ៦០។ ដោយសារសង្រ្គាមវិស័យមួយនេះបានធ្លាក់ដល់កម្រិតសូន្យ និងបានស្តារឲ្យរស់រានឡើងវិញក្រោយប្រទេសទទួលបានសន្តិភាព។
កម្ពុជាថ្មីនឹងកកាយប្រវត្តិតារាសម្តែង ៣រូប ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញដល់អ្នកស្នេហាវិស័យសិល្បៈបានដឹងនិងស្វែងយល់។
១. អ្នកស្រី ឌី សាវេត

អ្នកស្រី ឌី សាវេត កើតនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ១៩៤៤ នៅសាលាសង្កាត់គីឡូម៉ែត្រលេខខ ៦ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។ មានឪពុកឈ្មោះ ឌី ណយ អតីតជាស្មៀនសាលាឧទ្ធរណ៍ និងម្តាយឈ្មោះ សាត់ រឹម ជាសិល្បៈនាដរបាំ នៅក្នុងព្រះបរមរាជវាំង។ អ្នកស្រីបានចាប់ផ្តើមអាជីពសិល្បៈដំបូងក្នុងកំឡុងឆ្នាំ ១៩៦០។
អ្នកស្រី ឌី សាវេត ត្រូវបានពិពណ៌នាថាជាតារាសម្ដែងល្អបំផុតក្នុងប្រទេសកម្ពុជានាទសវត្សន៍ទី៦០។ អ្នកស្រីត្រូវបានគេស្គាល់ជាពិសេសសម្រាប់ភាពប៉ិនប្រសប់នៃការសម្ដែង ជាមួយការដាក់អារម្មណ៍មនោសញ្ចេតនាពិតៗ ក្នុងខ្សែភាពយន្ត។ ពេញមួយអាជីពក្នុងវិស័យសិល្បៈ អ្នកស្រីបានឈ្នះពានរង្វាន់ភាពយន្ត និងមេដាយកិត្តិយសជាច្រើនផងដែរ។
២. អ្នកស្រី សុខ ស្រីមុំ

អ្នកស្រី សុខ ស្រីមុំ កើតនៅឆ្នាំ ១៩៧៣ នៅរាជធានីភ្នំពេញ មានឪពុកឈ្មោះ សុខ យ៉ាន ជាអតីតអ្នកប្រដាល់សេរីដ៏ល្បីឈ្មោះកាលពីសម័យសាធារណរដ្ឋខ្មែរ (ស្លាប់ក្នុងជំនាន់ប៉ុល ពត) ម្ដាយឈ្មោះសុខ យ៉ាន ជាមេផ្ទះ។ តាំងពីចូលសិល្បៈនៅឆ្នាំ១៩៨៩ អ្នកស្រីបានដើរតួក្នុងខ្សែភាពយន្តជាង១០០ រឿង។
អតីតតារាសម្តែងរូបនេះ សក្ដិសមល្អឥតខ្ចោះក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យស្ងើចសរសើរ។ សព្វថ្ងៃនេះអ្នកស្រីកំពុងរស់នៅសហរដ្ឋអាមេរិក។
៣. អ្នកស្រី អម្ភរ ទេវី

អ្នកស្រី អម្ភរ ទេវី កើតនៅឆ្នាំ ១៩៧០ ជាកូនពៅនៅក្នុងគ្រួសារ ដែលមានបងប្អូន ៥នាក់។ អាជីពសម្តែងរបស់អ្នកស្រី អម្ពរ ទេវី បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៨៨ ហើយភាគច្រើនត្រូវបានគេផ្គូរផ្គងជាមួយតារាតារាសម្តែងប្រុសគឺលោកទេព រិន្ទដារ៉ូ។
អ្នកស្រីអម្ពរ ទេវី ក្រៅពីសម្តែងក្នុងភាពយន្ត ក៏តែងតែលេចមុខក្នុងវីដេអូខារ៉ាអូខេរបស់ផលិតកម្មននានា។ ខ្សែភាពយន្តចុងក្រោយនៃអាជីពរបស់អ្នកនាងគឺសម្តែងក្នុងរឿងកូនពស់កេងកង មុនពេលអ្នកនាងបានចេញទៅរស់នៅសហរដ្ឋអាមេរិក៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


