ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរ និងកោតស្ញប់ស្ញែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការបង្ហាញឈុតតំណាងជាតិ
ការបង្ហាញខ្លួនរបស់បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងវគ្គប្រកួតឈុតតំណាងជាតិនៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ី នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នាងមិនត្រឹមតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររំភើបខ្លាំងនោះទេ គឺថែមទាំងមានខ្លះទៀតបានពោលសរសើរមិនដាច់ពីមាត់ចំពោះភាពរឹងមាំ ខ្លាហាន និងតស៊ូលើឆាកអន្តរជាតិមួយនេះ។

ជាការពិតថ្វីត្បិតឈុតតំណាងជាតិដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិកាលពីល្ងាចមិញធ្លាប់រងការរិះគន់ និងមិនពេញចិត្តពីមហាជនខ្មែរជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល វត្តីសារ៉ាវឌ្ឍី អាចអន្ទងចិត្តអ្នកគាំទ្រឲ្យស្ញើចសរសើរខ្លាំងនោះគឺដោយមើលឃើញពីភាពខ្លាហានិងរាល់ការសម្តែងរបស់នាងធ្វើបានល្អតែម្តង។

ត្រង់ចំណុចល្អៗជាច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះហើយទើបធ្វើ ឲ្យមហាជនបង្ហាញឆន្ទ:សរសើរគាំទ្រនិង កោតស្ញ ប់ស្ញែងខ្លាំងមកលើរូបនាង។មានការលើកឡើងថា ធ្វើបានល្អណាស់បង វត្តីសារ៉ាវឌ្ឍី , សរសើរគាត់ណាស់ខំណាស់ដើម្បីខ្មែរ, សុំសរសើរដោយស្មោះ ហើយគាត់ធ្វើបានល្អបំផុត ទោះបីឈុតប្រជាជនខ្មែរមិនពេញចិត្តតែនាងអាចធ្វើអោយប្រជាជនខ្មែរអាចស្ងប់ចិត្តបានយ៉ាងល្អនឹងពេញចិត្តថែមទៀតផង ចង់និយាយទៅកាន់Missថា You are the best You are amazing ។

ឡើងព្រឺរោមគាត់សម្ដែងបានល្អណាស់ ទោះខ្ញុំមិនពេញចិត្តឈុតនិងក៏ដោយតែ តែបវរកញ្ញាយើងគា ត់ ពូកែ គ្រប់វគ្គ។គាត់ធ្វើបានល្អណាស់ សុំសរសើរដោយស្មោះហើយគាត់ធ្វើបានល្អបំផុតទោះបីឈុតប្រជាជនខ្មែរមិនពេញចិត្តតែនាងអាចធ្វើអោយប្រ ជាជនខ្មែរស្ញប់ស្ញែងនាង។នេះជាការបញ្ចេញទស្ស ន:អ្នកគាំទ្រ។

សូមបញ្ជាក់ថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាម្ចា ស់ម្កុដMiss Grand Cambodia2022គឺតំណា ងឱ្យកម្ពុជាទៅចូលរួមកម្មវិធីប្រកួតសម្រស់ដ៏ធំMi ss Grand International 2022 នាប្រទេសឥ ណ្ឌូនេស៊ីខណ:ដែលវត្តមានរបស់នាងនៅលើឆាក អន្តរជាតិនេះកំពុងទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជានៅទូទាំងប្រទេស៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


