ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Universe Cambodia2021ដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យថ្ងៃនេះ
ទីបំផុតកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia2021 បានសម្រេចរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការហើយជាមួយគូស្នេហ៍រូបសង្ហាធ្វើឲ្យអ្នកគាំទ្រចូលរួមអបអរសាទរគ្រប់គ្នា។

បុរសសង្ហាដែលជាគូស្នេហ៍ និងអនាគត់ស្វាមីបវរកញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេស្គាល់ឈ្មោះ Vannora Tith តែមិនទាន់មានប្រភពបង្ហើបទេថា គូស្នេហ៍ស្រីស្អាត ងិន ម៉ារ៉ាឌី រូបនោះមានតួនាទី ឬការងារនៅក្នុងក្រុមហ៊ុន ឬស្ថានប័នណាទេ។ ចំណែកពិធីភ្ជាប់ពាក្យរបស់តារាស្រី ងិន ម៉ារ៉ាឌី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។
នៅលើទំព័រហ្វេសប៊ុកឈ្មោះថា Monee Make Up បានបង្ហោះរូបភាពនៃទិដ្ឋភាពភ្ជាប់ពាក្យរបស់បវរកញ្ញារូបនេះដោយភ្ជាប់ជាមួយសាររៀបរាប់ដូច្នេះថា «Idol អ្នកណាខ្លះ? ពិធីភ្ជាប់ពាក្យរបស់បវកញ្ញាយើង Miss Universe គឺប្អូនស្រី Marady Ngin Vannora Tith»។

នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ជាងផាត់មុខម្នាក់ឈ្មោះថា Monee Make Up បានបង្ហោះរូបភាពនៃទិដ្ឋភាពភ្ជាប់ពាក្យរបស់បវរកញ្ញារូបនេះ ដោយភ្ជាប់ជាមួយសាររៀបរាប់ថា «Idol អ្នកណាខ្លះ? ពិធីភ្ជាប់ពាក្យរបស់បវកញ្ញាយើង Miss Universe គឺប្អូនស្រី Marady Ngin Vannora Tith»។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រសម្តែងការរំភើបនិងជូនពរអ្នកទាំង២ផងដែរ។
ដោយឡែកនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ងិន ម៉ារ៉ាឌី ក៏បានបង្ហោះខ្លឹមសារខ្លីភ្ជាប់ជាមួយរូបភាពមួយសន្លឹកអនាគត់ស្វាមីថា “មិត្ត១០០ឆ្នាំ”។

សូមជម្រាបដែរថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់មកុដ Miss Universe Cambodia 2021 ដែលទទួលបានការគាំទ្រច្រើនពីមហាជន ខណ:កន្លងទៅនាងក៏តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី MissUniverse លើកទី៧០ ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែល៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


