ជីវិតកម្សាន្ដ
Jiyeon សមាជិកក្រុម T-ara នឹងចូលរោងការ ក្នុងពេលឆាប់ៗនេះ
នៅថ្ងៃទី ២ ខែវិច្ឆិកា មានសេចក្តីរាយការណ៍ថា Ji Yeon សមាជិកក្រុមចម្រៀងស្រី T-ARA និងកីឡាករបេស្បលអាជីព Hwang Jaegyun នឹងរៀបការនៅខែធ្នូនាពេលខាងមុខនេះ។

នៅក្នុងរបាយការណ៍នោះ ភ្នាក់ងារគ្រប់គ្រងរបស់ Ji Yeon ខាងផលិតកម្ម AnB Group បានបញ្ជាក់ថា “Ji Yeon និង Hwang Jaegyun នឹងរៀបចំពិធីមង្គលការរបស់ពួកគេនៅថ្ងៃទី ១០ ខែធ្នូ នៅឯសណ្ឋារគារ The Shilla ក្នុងទីក្រុងសេអ៊ូល”។ បន្ទាប់ពីគូស្នេហ៍មួយគូនេះបានបង្កើតទំនាក់ទំនងស្នេហាដំបូងរបស់ពួកគេនៅជិតចុងឆ្នាំ ២០២១ ដោយស្គាល់គ្នាតាមរយៈអ្នកស្គាល់គ្នា។

យ៉ាងណាមិញ ការប្រកាសធ្វើឡើងមិនយូរប៉ុន្មានក្រោយពី Jiyeon និង Hwang Jae Gyun ធ្លាប់បានប្រកាសដោយផ្ទាល់ថាពួកគេនឹងរៀបការជាមួយគ្នាតាមរយៈសំបុត្រដែលសរសេរដោយដៃ Jiyeon បានសរសេរនៅក្នុងសំបុត្ររបស់នាងថា “ខ្ញុំនឹងរស់នៅក្នុងជីវិតដ៏ស្រស់បំព្រង និងសប្បាយរីករាយជាមួយមិត្តប្រុសដែលអាចទុកចិត្តបានរបស់ខ្ញុំ ដែលគាត់អាចកាន់ខ្ញុំយ៉ាងរឹងមាំ ហើយឱ្យខ្ញុំផ្អៀងស្មារបស់គាត់ពេញមួយជីវិតផងដែរ”៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Park Bom ចេញបទចម្រៀងថ្មីយ៉ាងស្ងប់ស្ងាត់ ក្រោយអ្នកគាំទ្រព្រួយបារម្ភសុខភាព
ចុចអាន៖តារាសម្តែង Yoo Ah In បដិសេធពាក្យចចាមអារ៉ាមថា លោកមានវត្តមានក្នុងហេតុការណ៍នៅ Itaewon
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


