ជីវិតកម្សាន្ដ
Park Bom ចេញបទចម្រៀងថ្មីយ៉ាងស្ងប់ស្ងាត់ ក្រោយអ្នកគាំទ្រព្រួយបារម្ភសុខភាព
បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីបញ្ហាសុខភាពរួចមក Park Bom ថ្មីៗនេះនាងបានបញ្ចេញបទចម្រៀងថ្មី ដោយមិនមានការផ្សព្វផ្សាយពិសេសអ្វីឡើយ។

កាលពីម្សិលមិញ (ថ្ងៃទី ១) ភ្នាក់ងាររបស់ Park Bom គឺ D-NATION Entertainment បានប្រកាសចេញបទ ចម្រៀងថ្មីរបស់នាងនៅលើ Instagram ផ្លូវការរបស់ខ្លួនដោយនិយាយថា ” បទចម្រៀង ‘Remembered’ របស់ Park Bom អាចស្តាប់បាននៅលើគេហទំព័រតន្ត្រីទាំងអស់នៅម៉ោង ៦ ល្ងាចថ្ងៃនេះ”។

តាមរយៈសេចក្តីប្រកាសនោះ អ្នកគ្រប់គ្រងក្រុមហ៊ុនបាននិយាយថា “សូមអរគុណដល់អ្នកគាំទ្រ ដែលគាំទ្រ Park Bom ជាសិល្បកររបស់យើង ។ ដើម្បីសម្តែងជាសញ្ញានៃការចូលរួមរំលែកទុក្ខរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន យើងនឹងមិនធ្វើសកម្មភាពផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់យើងទាក់ទងនឹងការចេញបទចម្រៀងនេះទេ»។ .

យ៉ាងណាមិញ ដោយសារតែវាជាអំឡុងពេលនៃការកាន់ទុក្ខព្រោះតែឧបទ្ទវហេតុនៅតំបន់ Itaewon ទើប Park Bom បានបញ្ចេញបទចម្រៀងថ្មីរបស់នាងដោយស្ងាត់ៗ មិនមានការផ្សព្វផ្សាយពិសេសណាមួយឡើយ ទន្ទឹមនឹងនោះ បច្ចុប្បន្ននេះកម្មវិធីកម្សាន្ត និងព្រឹត្តិការណ៍សំខាន់ៗត្រូវបានលុបចោលក៏ដូចជាពន្យារពេលការចាក់ផ្សាយ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖YouTuber ម្នាក់ ទម្លាយមូលហេតុពីការឡើងទម្ងន់យ៉ាងឆាប់រហ័ស របស់ Park Bom
ចុចអាន៖ទម្រាំជោគជ័យដូចសព្វថ្ងៃ Park Bom ហែលឆ្លងកាត់ឧបសគ្គច្រើន សឹងតែសម្លាប់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


