ជីវិតកម្សាន្ដ
តាមពិត Lee JiHan មិនបានចូលរួមពិធីបុណ្យ Halloween ឡើយ តែស៊ូលះបង់ជីវិត ជួយក្មេងនៅ Itaewon
អ្នកនិយមលេងអ៊ីនធឺណិត និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសារព័ត៌មាននៅប្រទេសកូរ៉េខាងត្បូង បានលាតត្រដាងរឿងនៅពីក្រោយការស្លាប់ របស់តារាសម្តែងវ័យ ២៤ ឆ្នាំ លោក Lee Jihan ។

បើយោងតាមសាក្សីម្នាក់ដែលឃើញហេតុការណ៍ បានរៀបរាប់ថា តាមពិតទៅ Lee Ji Han លេចមុខនៅ Itaewon មិនមែនដោយសារតែលោកស្ថិតក្នុងព្រឹត្តិការណ៍នោះទេ។ ប៉ុន្តែដោយសារតែលំនៅឋានរបស់លោកនៅទីនោះ ហើយពេលនោះ Lee Ji Han បានវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីថតរឿងចប់។ ប៉ុន្តែលោកស្រាប់តែឃើញមនុស្សកកកុញនៅតាមផ្លូវតូច នៃចំណុចកន្លែងកើតហេតុ ។ មិនបង្អង់យូរ ទើបលោកបានយកខ្លួនទៅជួយក្មេងស្រីម្នាក់ ចេញមក រហូតដល់ខ្លួនឯងបានធ្លាក់ចូលក្នុងការឡោមព័ទ្ធនៃហ្វូងមនុស្ស ហើយក្រោយមក ក៏ទទួលដំណឹងថា តារាសម្ដែងរូបនេះបានស្លាប់ក្នុងឧប្បត្តិហេតុរត់ជាន់គ្នានៅ Itaewon។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមគ្រួសាររបស់ក្មេងស្រីដែលត្រូវបានជួយសង្គ្រោះដោយ Lee Ji Han បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដែលតារារូបនេះបានទៅជួយនាងអស់ពីកម្លាំងកាយ រហូតដល់ត្រូវស្លាប់ខ្លួនឯង។ ទោះបីជាទីភ្នាក់ងាររបស់ Lee Ji Han មិនបានធ្វើការបកស្រាយអ្វីបន្ថែមនៅពេលនេះក៏ដោយ ក៏អ្នកគាំទ្រ និងអ្នកតាមដានដែលបានទទួលដំណឹងនេះ បានបញ្ចេញមតិលើការលះបង់របស់ Lee Ji Han ដែលត្រូវបញ្ចប់ជីវិតរបស់គេ បើទោះបីជាអនាគតនៅលើកម្មវិធីកម្សាន្ត កំពុងតែល្បីល្បាញក្ដី។

សូមបញ្ជាក់ដែរថា មុនពេលស្លាប់ Lee Ji Han កំពុងថតរឿង The Season of Kkokdu ដែលលោក បានដើរតួជាអតីតគូស្នេហ៍របស់តួឯកស្រី ដែលសម្ដែងដោយ Im Soo Hyang ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ុន្មានម៉ោងទៅទើបប៉ូលិស កូរ៉េខាងត្បូង ទទួលដំណឹង ក្រោយហេតុការណ៍ជាន់គ្នាស្លាប់
ចុចអាន៖តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


