Connect with us

ជីវិតកម្សាន្ដ

កញ្ញា ប៉ុន សុ​រ៉ាវ​ត្តី​ ប្រកាសបោះបង់ចោលការប្រកួត Miss Planet International 2022

បានផុស

នៅ

បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ប៉ុន សុ​រ៉ាវ​ត្តី ដែលជាម្ចាស់ជ័យលាភីលេខ ១ក្នុង​កម្មវិធី Miss Planet Cambodia 2020 កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបវរកញ្ញារូបនេះ ប្រកាសបោះបង់ចោលការប្រកួត Miss Planet International 2022 នៅប្រទេស Uganda។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រសម្តែងការសោកស្ដាយជាខ្លាំង ខណ:ជិតដល់ការប្រកួតស្រាប់តែកញ្ញា ប៉ុន សុ​សុរ៉ាវត្តី ប្រកាសយ៉ាងតក់ក្រហល់ពីដំណឹងរំសាយចោលចូលរួមកម្មវិធី។ បើយោងតាម​កា របង្ហោះ នៅលើទំព័រហ្វេសប៊ុកបវរកញ្ញា ប៉ុន សុ​រ៉ាវ​ត្តី បានរៀបរាប់ថា «​ជម្រាបសួរ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា នាង​ខ្ញុំ​ឈ្មោះ ប៉ុន សុ​រ៉ាវ​ត្តី ដែល​ត្រូវ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត Miss Planet International ឆ្នាំ​ ២០២២​នេះ នៅ​ប្រទេស Uganda ខាង​មុខ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​ថា នាង​ខ្ញុំ​សូម​បោះបង់​ចោលការ​ប្រកួត​នេះ»​។

បវរកញ្ញា ប៉ុន សុ​សុរ៉ាវត្តី បានបញ្ជាក់ថា «ដោយ​មានមូលហេតុជាច្រើនដូច​ជា ​មានការ​ផ្ទុះ​នូវ​មេរោគ​អេ​បូ​ឡា ដោយ​មានការ​បារម្ភ​ពី​បងប្អូន និង​បណ្ដា​អ្នកគាំទ្រផង ហើយបញ្ហានោះ គឺនាងខ្ញុំពុំមានលទ្ធភាព​គ្រ ប់គ្រាន់សម្រាប់ការរ៉ាប់រង នូវក្នុងការចំណាយ​ទាំងអស់ក្នុង​ការ​ប្រកួត​នេះ​ទេ​។ តែ​យ៉ាងណាសូម​អរគុណ​ដល់​បណ្តា​អ្នកគាំទ្រ​នាង​ខ្ញុំ​ទាំងអស់ ក៏​ដូច​ជា​កម្មវិធី Miss Planet International សូម​បន្ត​គាំទ្រ​ដល់កម្មវិធីមួយនេះបន្តទៀត ព្រោះថា ​វា​ជា​ស្នាដៃ​បង្កើត និង​បំផុសគំនិត​ឡើង​ដោយ​កូន​ខ្មែរ​យើង»​។

ប៉ុន សុរ៉ាវត្តី បានបន្តថា «សូមគោរពអរគុណ និងអរគុណដល់ប្រជាជនកម្ពុជាទាំងអស់គ្នា សូមបន្តគាំទ្រនាងខ្ញុំបន្តទៀត ខ្ញុំនឹងមានអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នា នាពេលខាងមុខនេះផងដែរ។ សុំទោសបងប្អូនទាំងអស់គ្នា នាង​ខ្ញុំ​សន្យា​ថា នឹង​លើក​ទង់ជាតិខ្មែរម្ដងទៀត នាពេលខាងមុខនេះ។ សុរ៉ាវត្តី បន្ថែមថា នាងខ្ញុំ និង​ស្ថាប័ន​អន្តរជាតិ បាន​ពិភាក្សា​គ្នា​រួចរាល់ហើយ ទើប​ធ្វើការ​ផុស​នេះសូម​បន្ត​ការ​គាំទ្រ​កម្មវិធីនេះ ព្រោះវាជាកម្មវិធីថ្មីត្រូវការ​អ្នក​ទាំងអស់​គាំទ្រ​»។

កញ្ញា ប៉ុន សុ​រ៉ាវ​ត្តី គឺជាម្ចាស់ជ័យលាភីលេខ ១ ក្នុង​កម្មវិធី Miss Planet Cambodia 2020 ខណ:ដែលម្ចាស់​ម្កុដតំណាងឲ្យប្រទេសកម្ពុជារូបនេះ នឹងចេញទៅប្រកួតកម្មវិធី Miss Planet International នៅថ្ងៃ​ទី​ ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ នៅប្រទេស Uganda។ ប៉ុន្តែគួរឲ្យសោកស្ដាយ បន្ទាប់ពីសាមីខ្លួនប្រកាសបោះបង់ចោលការប្រកួតនេះវិញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម