ជីវិតកម្សាន្ដ
ប៉ូលិស ហុងកុង ចាប់ខ្លួនមនុស្ស ៥ នាក់ ពាក់ព័ន្ធករណីលាក់អេក្រង់ LED ធ្លាប់សង្កត់ក្រុមចម្រៀង Mirror
យោងទៅតាមគេហៈទំព័រសារព័ត៌មាន HK01 បានរាយការណ៍ថា ប៉ូលិសហុងកុងចាប់ខ្លួនមនុស្សចំនួន ៥ នាក់ ជាប់ពាក់ព័ន្ធក្នុងករណីឧបទ្ទវហេតុធ្លាក់អេក្រង់ LED សង្កត់មនុស្ស អំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុមចម្រៀង Mirror កាលពី ខែកក្កដា។

ក្នុងសេចក្តីប្រកាសប៉ូលីសហុងកុង បានពន្យល់ពីលទ្ធផលនៃការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ អាចឧក្រិដ្ឋកម្ម ដែលកើតចេញពី “ការធ្វេសប្រហែសរបស់មនុស្ស” ។ ក្នុងនោះប៉ូលិសបានឃាត់ ខ្លួនមនុស្សចំនួន ៥ នាក់មានបុរស ៤ នាក់ និងស្ត្រី ១ នាក់ដែលមានអាយុ ៤០ ដល់ ៦៣ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង ៦ ព្រឹកនេះ។

មនុស្សទាំងនេះគឺជាអ្នកគ្រប់គ្រងគម្រោង នាយកផលិតកម្ម អ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលបន្ទុកផ្នែក វិស្វកម្មនៃក្រុមហ៊ុនពីរគឺ Engineering Impact និង Hip Hing Loong។ ក្នុងនោះមាននាយកគម្រោង និងនាយកផលិតកម្ម ក៏ដូចជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកវិស្វកម្មដំណាក់កាលនៃក្រុមហ៊ុនទាំងពីរ Engineering Impact និង Hip Hing Loong ត្រូវបានចាប់ខ្លួននៅព្រឹកនេះ។

ក្នុងនោះស្ត្រីម្នាក់ជាអ្នកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន Engineering Impact ដែលជាអ្នកទទួលបន្ទុកនៃវគ្គការសម្តែងរបស់ក្រុម Mirror ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ធ្វើឱ្យវត្ថុធ្លាក់ពីលើបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ធ្ងរ ដោយបច្ចុប្បន្នពួកគេត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស។

គួររម្លឹកដែលថា ឧបទ្ទវហេតុធ្លាក់អេក្រង់ LED បានធ្វើឲ្យអ្នករាំយ៉ាងហោចណាស់ ២ នាក់រងរបួស ដោយជនរងគ្រោះមានរងការប៉ះទង្កិចខ្លាំងនៅផ្នែកក្បាល និងកធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្រោយឧបទ្ទវហេតុធ្លាក់ LED ក្រុមចម្រៀង Mirror ត្រូវផ្អាកបង្ហាញខ្លួនជាសាធារណៈ រហូតចុងខែកញ្ញា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


