ព័ត៌មានអន្ដរជាតិ
ប៉ាណាម៉ា ត្រូវក្រុមហ៊ុនហុងកុងប្ដឹង ក្រោយបញ្ចប់កិច្ចសន្យាកំពង់ផែចំនួន២
ក្រុមហ៊ុនហុងកុង CK Hutchison បានចាប់ផ្តើមកិច្ចដំណើរការមជ្ឈត្តកម្មអន្តរជាតិប្រឆាំងនឹងប្រទេសប៉ាណាម៉ា ដែលជាការបង្កើនភាពតានតឹងក្នុងវិវាទកម្រិតខ្ពស់ ជុំវិញការបញ្ចប់កិច្ចសន្យាប្រតិបត្តិការកំពង់ផែយុទ្ធសាស្ត្រចំនួនពីរនៅព្រែកជីកប៉ាណាម៉ា។

យោងតាម Al Jazeera ចំណាត់ការនេះត្រូវបានប្រកាសនាថ្ងៃពុធទី៤ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីសាលដីកាជាប្រវត្តិសាស្ត្ររបស់តុលាការកំពូលប៉ាណាម៉ា បានសម្រេចទុកជាមោឃៈនូវសិទ្ធិសម្បទានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Panama Ports ដោយប្រកាសថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ការសម្រេចនេះ បានទាក់ទាញការឆ្លើយតបយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ដោយការិយាល័យកិច្ចការហុងកុង និងម៉ាកាវ (HKMAO) បានហៅសាលក្រមនេះថាជាភាព «មិនសមហេតុផល» និង «គួរឲ្យអាម៉ាស់» ព្រមទាំងបានព្រមានថា ប៉ាណាម៉ានឹងត្រូវសង «តម្លៃយ៉ាងធ្ងន់ធ្ងរ» ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ចំពោះការចុះចូលនឹងសម្ពាធពីបរទេស។
សមរភូមិគតិយុត្តនេះ បានក្លាយជាចំណុចក្តៅនៅក្នុងការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងដដែលៗថា ប្រតិបត្តិការដែលមានទំនាក់ទំនងជាមួយចិននៅក្បែរព្រែកជីក គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ដោយមានពេលខ្លះលោកបានគំរាមដណ្តើមយកការគ្រប់គ្រងផ្លូវទឹកនេះមកវិញថែមទៀត។
ខណៈដែលសមាជិកសភាអាមេរិកបានអបអរសាទរចំពោះការសម្រេចរបស់តុលាការថាជា «ជ័យជម្នះសម្រាប់អាមេរិក» ចិនបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់ «យុទ្ធសាស្ត្រគំរាមកំហែង» ដើម្បីបង្ខំប៉ាណាម៉ាឲ្យធ្វើតាមខ្លួន។ ក្នុងពេលដែលក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ដាណឺម៉ាក Maersk កំពុងរៀបចំចូលកាន់កាប់កំពង់ផែ Balboa និង Cristobal ជាបណ្តោះអាសន្ន ផលវិបាកនេះកំពុងគំរាមកំហែងដល់ផែនការលក់ទ្រព្យសម្បត្តិកំពង់ផែសកលតម្លៃ ២៣ពាន់លានដុល្លាររបស់ CK Hutchison និងធ្វើឲ្យអនាគតនៃសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


