ជីវិតកម្សាន្ដ
ក្រុមតន្ត្រីហុងកុង Mirror បញ្ចប់ការសម្ដែងភ្លាមៗ ក្រោយជួបហេតុការណ៍ធ្លាក់ LED សង្កត់លើ(មានវីដេអូ)
ក្រុមតន្ត្រី Mirror កំពុងសម្ដែងនៅក្នុងកម្មវិធី Hong Kong Coliseum ភ្លាមៗនោះ ស្រាប់តែមានឧបទ្ទវហេតុធ្លាក់ LED វីដេអូធំមួយនៅពីលើឆាក ខណៈមនុស្ស ៥នាក់រងរបួស និង៣នាក់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

យោងទៅតាមទូរទស្សន៍ក្នុងស្រុក RTHK បានរាយការណ៍ថា ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២៨ ខែកក្កដាហើយអ្នករាំ២នាក់បានរងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងម្នាក់ទៀតបាត់បង់ស្មារតី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សមាជិកទស្សនិកជនចំនួន ៣ នាក់ក៏បានរងរបួសរហូតធ្វើឲ្យមានអ្នកគាំទ្រជាច្រើនរំជួលចិត្ត បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ។

ដោយឡែក លោក John Lee នាយកប្រតិបត្តិរបស់កម្មវិធី Hong Kong Coliseum បានចេញមុខនិយាយ ថ្ងៃនេះថា “ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះឧបទ្ទវហេតុនេះ។ ខ្ញុំសូមសម្តែងការសោកស្ដាយ ដល់អ្នកដែលរងរបួសហើយសង្ឃឹមថាពួក គេនឹងជាសះស្បើយឆាប់ៗ” ។ លោកក៏បានបន្តទៀតថា រដ្ឋាភិបាលនឹងស៊ើបអង្កេត និងពិនិត្យនីតិវិធីសុវត្ថិភាព ដើម្បីការពារអ្នកសម្ដែង ។

ហេតុការណ៍ខាងលើនេះធ្វើឲ្យអ្នកគាំទ្ររបស់ Mirror ជាង ១៣,០០០ នាក់បានចុះហត្ថលេខា លើអ៊ីនធឺណិតឲ្យមានការស៊ើបអង្កេតពីរដ្ឋាភិបាល និងដោះស្រាយបញ្ហា។ ជុំវិញបញ្ហាខាងលើនេះ ក្រុមហ៊ុន MakerVille ដែលជាអ្នករៀបចំការប្រគុំតន្ត្រីដែលគ្រប់គ្រងដោយក្រុមហ៊ុន PCCW Media Group របស់មហាសេដ្ឋីហុងកុង Richard Li បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតយ៉ាងហ្មត់ចត់ អំពីមូលហេតុនៃគ្រោះថ្នាក់មួយនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖នាងតូច
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


