Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃខ្លួនតួឯកប្រុសរឿង “បុព្វេសន្និវាស” ពេលចេញសម្ដែងម្ដងៗ ស៊ីថ្លៃខ្ពស់ខ្លាំង

បានផុស

នៅ

បន្ទាប់ពីផ្ទុះល្បី ក្រោយសម្ដែងជាតួឯកក្នុងខ្សែភាពយន្តភាគរឿង “បុព្វេសន្និវាស” លោក Pope Thanavat ឡើងកូដតម្លៃខ្លួនយ៉ាងខ្ពស់កប់ពពក ខណៈចេញសម្ដែងម្ដងៗ លោកស៊ីថ្លៃរាប់ពាន់ម៉ឺនដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រិយមិត្ត​និយម​តាមដានខ្សែភាពយន្តថៃ មុខជាបានស្គាល់ច្បាស់ ​តារា​សម្ដែង​ប្រុស​ ​លោក Pope Thanavat ដែល​បច្ចុប្បន្ន​កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗទាំងក្នុងនិងក្រៅប្រទេស។ ថ្មី​ៗ​នេះ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​ទម្លាយថា ​តារាសម្ដែងវ័យ ៣៩ឆ្នាំរូបនេះ ទទួលបានចំណូលមិនតិចឡើយ បន្ទាប់ពីលោកបង្ហាញខ្លួនមិនថារឿងភាគ ថតស្ពត ឬចូលរួមកម្មវិធីជាដើម។  

ក្នុងនោះគេបានដឹងថា សម្រាប់ការថតរឿងភាគក្នុង​មួយភាគ Pope ស៊ីថ្លៃប្រមាណ ៨ម៉ឺនបាត (ប្រហែល ២,២០០ដុល្លារ​អា​មេ​រិ​ក​)។ ចំពោះការថត​ផ្សាយពាណិជ្ជកម្មវិញ ​​លោកទទួលបានតម្លៃ ៧លាន​បាត (ប្រហែល ១៩៥,៨០០ដុល្លារ​អា​មេ​រិ​ក​)។ ដោយឡែកសម្រាប់ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​តម្លៃខ្លួនរបស់លោកគឺ ២៥ម៉ឺនបាត (ប្រហែល ៦,៩០០ដុល្លារ​អាមេរិក)៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Mai Davika ចេញមុខឆ្លើយតបទាំងស្រងាកចិត្ត ក្រោយមតិរិះគន់លើបទចម្រៀងដំបូងរបស់ខ្លួន

ចុចអាន៖ រឿងផ្ទាល់ខ្លួន ៨យ៉ាងអំពី Bella Ranee តួឯកស្រីរឿង “បុព្វេសន្និវាស”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម