ជីវិតកម្សាន្ដ
គឹម លីហ្សា ចេញមកពន្លះចំៗ អ្នកចូលចិត្តយកប្ដីគេ
គេកត់សម្គាល់ថា តារាសម្ដែងអ្នកនាង គឹម លីហ្សា មួយរយៈពេលនេះគឺពិតជាកាក់កបមែនទែនជាមួយការងាររកស៊ីផ្ទាល់ខ្លួនបន្ទាប់ពីជោគជ័យក្នុងមុខជំនួញជាច្រើន ជាពិសេសការបើកហាងលក់ម្ជូរ ក៏ដូចជាផលិតផលផ្សេងៗទៀតជាដើម។

អំឡុងពេលកំពុងជោគជ័យលើអាជីពរកស៊ីផ្ទាល់ខ្លួននេះដែរ ស្រាប់តែ គឹម លីហ្សា បានបញ្ចេញប្រតិកម្មចំពោះរឿងមួយដែលបាននិងកំពុងចែករំលែកនៅលើបណ្ដាញសង្គមកាលពីថ្មីៗ ជុំវិញរឿងរ៉ាវប្ដីក្បត់ចិត្តប្រពន្ធលួចលាក់មានស្រីថ្មី។ ក្នុងនោះ គឹម លីហ្សា បានចេញមកពន្លះយ៉ាងចាស់ដៃលើករណីមនុស្សស្រីយកប្ដីគេផងដែរ។

បង្ហោះភ្ជាប់ជាមួយរូបភាព និងខ្លឹមសារដែលត្រូវបានគេចែកចាយករណីប្ដីក្បត់ប្រពន្ធមានស្រីថ្មីនោះ អ្នកនាង គឹម លីហ្សា បានលើកឡើងដោយក្ដីឈឺចាប់ថា សួរបន្តិចមើល ដឹងហើយ ឮហើយថាគេមានប្រពន្ធ ឱបប្ដីគេហ្នឹងឆ្ងាញ់មែន? ហើយគេយករូបមកផុសស្អុយផ្អើលប្រទេសអ៊ីចឹងមានអារម្មណ៍បែបណាដែរ?។ ខ្ញុំសួរដូចឆោត អ្នកខ្លះវិញអត់បានអីទេ ឲ្យគេបុកលេង free ដល់ប្រពន្ធគេទាន់ ធ្វើមុខឡើងស្វាគួរឲ្យអាណិត។

តារាសម្ដែងអ្នកនាង គឹម លីហ្សា ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនដែរថា បើប៉ះខ្ញុំ ទៅជាន់នាងឯងដល់ផ្ទះ មុនជាន់ប្តី, ខ្ញុំ team ប្រពន្ធដើមហើយ។

តាមរយៈនេះ គឺមានការបញ្ចេញមតិគាំទ្រអ្នកនាង គឹម លីហ្សា ជាច្រើន ខណៈខ្លះលើកឡើងថា ពិតណាស់ ប្រុសខ្លះដើម្បីតែតណ្ហាខ្លួនឯង សុខចិត្តនិយាយមិនល្អពីប្រពន្ធប្រាប់ស្រី ដើម្បីឲ្យគេទន់ចិត្តស្រលាញ់ខ្លួន តែសួរថា បើប្រពន្ធមិនល្អ ម៉េចមិន លែងឲ្យដាច់ស្រេចទៅ ស្រីខ្លះក៏អ៊ីចឹងដែរ ទំពក់មិនទាន់ទៅទេ តែព្នៅវាចង់របេះទងមកហើយ លែងគិតឃើញអ្វីជាតម្លៃសេចក្ដីថ្លៃថ្នូររបស់ខ្លួន ព្រោះតណ្ហាបាំងមុខ។

ចំណែកខ្លះទៀតនិយាយថា ខ្ញុំឃើញខមិនមនុស្សស្រី-ប្រុសមួយចំនួនម៉េចបាននិយាយកាន់ជើងស្រីយកប្ដីគេនឹងម៉េ្លះ បើវាជាស្រីល្អមែន វាមិនដណ្ដើមប្ដីគេអ៊ីចឹងទេ គួរចាំគេលែងគ្នាដាច់សិន ហើយខ្លាំងត្រង់ថា វាផុសឌឺប្រពន្ធដើមទៀត ហើយបើប្រុសវាប្រុងតែខូចហើយ ទោះប្រពន្ធស្អាតចរិតល្អប៉ុណ្ណា ក៏វានៅក្បត់បាន ព្រោះពាក្យថាតណ្ហាមិនចេះស្គាល់គ្រប់៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


