ជីវិតកម្សាន្ដ
បុរសដែលគេបណ្តេញចេញពីអារ៉ាប៊ីសាអូឌីត ព្រោះតែស្អាតពេក ពេលនេះមានជីវិតយ៉ាងណាហើយ?
លោក Omar borkan al gala ត្រូវបានគេបណ្តេញចេញពីអារ៉ាប៊ីសាអូឌីត ព្រោះតែស្អាតពេក ប៉ុន្តែព្រឹត្តិការណ៍មួយនេះបានកែប្រែជីវិតលោកត្រឹមរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ ក្រោយរឿងរ៉ាវបានផ្ទុះពេញប្រព័ន្ធផ្សាព្វផ្សាយ ។

បន្ទាប់ពីរយៈពេល ៩ ឆ្នាំនៃការបណ្តេញចេញពីអារ៉ាប៊ីសាអូឌីត, Omar បានផ្លាស់ទៅរស់នៅទីក្រុង Vancouver របស់ប្រទេសកាណាដារួមជាមួយគ្រួសារ ហើយពេលនេះបានក្លាយជាតារាបង្ហាញម៉ូដល្បីឈ្មោះម្នាក់ ដែលមនុស្សរាប់លាននាក់ស្គាល់ និងគាំទ្រលោក ។ Omar តែងតែបង្ហាញខ្លួននៅក្នុងកិច្ចសម្ភាសន៍ជាបន្តបន្ទាប់លើកម្មវិធីទូរទស្សន៍ គម្របទស្សនាវដ្តី ការផ្សាយពាណិជ្ជកម្ម និងគម្រោងភាពយន្តផ្សេងៗជាដើម ។

ជាពិសេសបុរសសង្ហាម្នាក់នេះក៏ទទួលបានកិត្តិយសផងដែរ ដែលត្រូវបានគេហៅថា “បុរសអារ៉ាប់ដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដី” នៅលើប្រព័ន្ធផ្សព្វផ្សាយ ។ នៅពេលដែល Omar ឈានដល់កម្រិតជោគជ័យកំពូលនៃអាជីព លោកបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលដែលលោកបាន ប្រកាសរៀបការជាមួយមិត្តស្រីរបស់លោកគឺអ្នករចនា Yasmin Oweidah ។

នៅខែកញ្ញា ឆ្នាំ ២០១៨ Omar បានប្រកាសនៅលើទំព័រផ្ទាល់ខ្លួនថា លោក និងភរិយាបានសម្រេចចិត្តបែកគ្នាហើយ និងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ក្រោយពីលោកមានកូនប្រុសម្នាក់ជាដំណក់ឈាមរួមគ្នា ។ ឥឡូវនេះ Omar មានការផ្លាស់ប្តូរច្រើនមែនទែន បើប្រៀបធៀបទៅនឹងកាលពី ៩ ឆ្នាំមុន ពោលបុរសសង្ហារូបនេះហាត់ប្រាណដើម្បីឲ្យរាងកាយកាន់តែមានសាច់ដុំ និងមានក្បាលទំពែក ។

ក្រៅពីការផ្លាស់ប្តូររូបរាងដ៏ច្រើននេះហើយ លោកនៅតែរក្សាការងារជាតារាម៉ូដែល និងការសម្ដែងដដែល ។ ចំពោះប្រាក់ចំណូលរបស់ Omar អាចឲ្យលោករស់នៅក្នុងជីវិតដ៏សុខស្រួល និងសម្បូរបែប ។ លោកតែងតែចំណាយពេលភាគច្រើនរបស់គាត់ក្នុងការធ្វើដំណើរជាញឹកញាប់ពីប្រទេសកាណាដា និងឌូបៃ ដើម្បីធ្វើការ ។

យ៉ាងណាមិញ សព្វថ្ងៃនេះលោក Omar Borkan Al Gala អាយុ ៣៣ ឆ្នាំ និងជាឪពុករបស់កូនប្រុស អាយុ ៥ ឆ្នាំ ហើយលោកតែងតែចូលចិត្តចែករំលែករូបភាព និងវីដេអូជាមួយកូនប្រុសរបស់លោក នៅលើទំព័រ Instagram របស់គាត់ ដែលមានអ្នកតាមដានជាង ១.៣ លាននាក់ផងដែរ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖រាជវង្ស កាតា គ្រងរាជសម្បត្តិដល់ទៅ ៣៣៥ ពាន់លានដុល្លារ តើទ្រង់ចំណាយលើអ្វីខ្លះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


