ជីវិតកម្សាន្ដ
លីម តិចម៉េង ៖ ខ្ញុំគ្រាន់តែជាអ្នកចម្រៀងម្នាក់របស់គ្រួសារខ្មែរ មិនដែលគិតថាខ្លួនជាតារាទេ
ស្របពេលសន្ទុះ នៃការគាំទ្រ និងប្រជាប្រិយភាពកាន់តែមានការហក់ឡើងខ្លាំងនៅក្នុងទីផ្សារសិល្បៈ តារាចម្រៀងវ័យក្មេង និងម្ចាស់ពានរង្វាន់លំដាប់ពិភពលោក លីម តិចម៉េង ថ្មីៗនេះបែរជាបង្ហាញអារម្មណ៍ប្លែកៗក្នុងចិត្តហាក់កំពុងរងសម្ពាធ ឬមានបញ្ហាផ្លូវចិត្តអ្វីមួយ ក្រោយដើរលើវិថីសិល្បៈមួយរយៈខ្លីនេះ។

លីម តិចម៉េង បានទម្លាយជាសាធារណៈប្រាប់ទៅមហាជន និងអ្នកគាំទ្រខ្លួនថា ប្រហែលជាថ្ងៃមុនគេយល់ច្រឡំលើខ្ញុំ តែថ្ងៃនេះនៅតែយល់ច្រឡំលើខ្ញុំ ប្រហែលជាថ្ងៃក្រោយនៅតែយល់ច្រឡំលើខ្ញុំទៀត តែខ្ញុំនៅតែជាខ្ញុំ អ្វីដែលល្អ មានប្រយោជន៍ មានតម្លៃសម្រាប់ជីវិត គឺខ្ញុំនៅតែបន្តចែករំលែកក្នុងនាមជាខ្មែរ ខ្ញុំគ្រាន់តែជាអ្នកចម្រៀងម្នាក់របស់បងប្អូនគ្រួសារខ្មែរទាំងអស់គ្នា ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំជាតារានោះទេ។

តារាចម្រៀងមានដើមកំណើតពីទឹកដីខេត្តកំពង់ចាម លោក លីម តិចម៉េង បាននិយាយទៀតថា ខុស ត្រូវ ខ្វះខាតត្រង់ចំណុចណា បងប្អូនអាចពិចារណាតាមការគួរ ព្រោះខ្ញុំមិនអាចតម្រូវតាមសំណូមពររបស់បងប្អូនទាំងអស់គ្នាបានទេ មនោសញ្ចេតនា និងការងារ គឺដាច់ដោយឡែកពីគ្នា មិនអាចលម្អៀងបានទេ ហើយបងប្អូនអ្នកគាំទ្រទាំងអស់របស់ខ្ញុំ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ សូមអរគុណ។

ការលើកឡើងរបស់តារាចម្រៀងវ័យក្មេង លោក លីម តិចម៉េង ខាងលើនេះបានធ្វើឲ្យអ្នកគាំទ្របង្ហាញការលើកទឹកចិត្តចំពោះតារាប្រុសរូបនេះ។ ខណៈខ្លះទៀតនិយាយថា ការគាំទ្ររបស់មហាជនគឺបានផ្ដល់កម្លាំងចិត្តដ៏ធំធេងសម្រាប់កំលោះតូច លីម តិចម៉េង ដើរលើវិថីសិល្បៈ។ កត់សម្គាល់ថា បន្ទាប់ពីក្លាយជាម្ចាស់ពាន លីម តិចម៉េង បច្ចុប្បន្នត្រូវបានគេឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រពីទស្សនិកជនគឺមានការកើនឡើងជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


