ជីវិតកម្សាន្ដ
ចូលរោងការថ្ងៃនេះ សេដ្ឋីប្រាក់លានថៃបញ្ចេញឃ្លិប Pre Wedding ជាមួយគូស្នេហ៍ (មានវីដេអូ)
សេដ្ឋីប្រាក់លាន Note Wiset ទើបតែបង្ហោះឃ្លិប Pre Wedding ជាមួយគូស្នេហ៍ដើម្បីអបអរថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ខណៈថ្ងៃនេះចូលរោងការយ៉ាងមានសុភមង្គល។

ងាកទៅបរិយាកាសនៅលើបណ្ដាញសង្គម Instagram របស់លោកគឺពោរពេញទៅដោយក្តីស្រលាញ់ និងភាពផ្អែមល្ហែម។ ជាពិសេសនៅពេលជិតដល់ពិធីមង្គលការ ហាក់មានរូបភាពនៃពេលវេលារ៉ូមែនទិកដែលត្រូវបានគេបញ្ចេញជាបន្តបន្ទាប់ ដើម្បីបង្អួតអ្នកគាំទ្រនិងមនុស្សជាទីស្រលាញ់ដែលកំពុងតែរង់ចាំថ្ងៃល្អឯកនេះ។

មួយក្នុងចំណោមនោះ គឺ វីដេអូឃ្លិប Pre Wedding ដែលបង្ហាញពីអត្តសញ្ញាណ និងរបៀបរស់នៅរបស់គូស្នេហ៍ថ្មីថ្មោង Patricia Good និង Note wised ពីវិធីបង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដែលផ្តល់នូវអារម្មណ៍កក់ក្តៅ និងសាមញ្ញដែលអ្នកទាំងពីរបានដើរទន្ទឹមគ្នាកន្លងមក។



លើសពីនេះទៅទៀត អ្នកជំនួញប្រាក់លានNote wised ក៏បានសរសេរជាភាសាអង់គ្លេសថា”Our journey begins soon” ដែលមានខ្លឹមសាររៀបរាប់ពីជំហានមួយទៀតនៃជីវិតរបស់លោក និងគូស្នេហ៍ដែលត្រូវរួមរស់ជាមួយគ្នាក្នុងនាមជាប្ដីប្រពន្ធ ដោយបញ្ចាក់ថា “ដំណើររបស់យើងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ”។ ភ្លាមៗនោះដែរ មានអ្នកគាំទ្រ និងមិត្តភ័ក្តិល្បីៗក្នុងរង្វង់ជំនួញ និងកម្សាន្ត បានសម្រុកចូលមកចុច Like រួមទាំងអបអរសាទរគ្នាទៅវិញទៅមកយ៉ាងច្រើនលើសលប់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីបំផុត Baifern ចូលខ្លួនផ្ដល់ចម្លើយ តាមការកោះហៅរបស់ប៉ូលិសហើយ
ចុចអាន៖Baifern ផាត់មុខស្រាលៗ តែសម្រស់ចាក់ដោត ដល់បេះដូងអ្នកគាំទ្រជាច្រើន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


