ជីវិតកម្សាន្ដ
ទីបំផុត Baifern ចូលខ្លួនផ្ដល់ចម្លើយ តាមការកោះហៅរបស់ប៉ូលិសហើយ
កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែធ្នូ នៅប៉ុស្តិ៍ប៉ូលិស Sai Mai តារាសម្ដែង Baifern រួមជាមួយនឹងអ្នកគ្រប់គ្រង និងមេធាវី បានចូលខ្លួនមកមកផ្តល់ចម្លើយដល់មន្ត្រីស៊ើបអង្កេត តាមការកោះហៅរបស់ប៉ូលិសកន្លងមក។

យ៉ាងណាមិញក្រោយការសួរចម្លើយអស់ជាង១ម៉ោង Baifern បានដើរចុះពីបន្ទប់សួរចម្លើយ ដោយគ្រវីដៃស្វាគមន៍អ្នកសារព័ត៌មានដែលរង់ចាំនាង មុនពេលមេធាវីមកដល់ហើយបាននិយាយថា “មិនស្រួលក្នុងការសម្ភាសន៍” ខណៈនាងមិនបានឆ្លើយសំណួរណាមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបានយករថយន្តឯកជនចាកចេញពីប៉ុស្តិ៍ប៉ូលិសភ្លាមៗផងដែរ។

ផ្អែកលើក្រុមមន្រ្តីស៊ើបអង្កេតកន្លងមកបានកោះហៅតារាសម្ដែង Baifern Pimchanok ដោយសារតែនាងជាប់ព័ន្ធនឹងករណីរមណីយដ្ឋានមួយកន្លែងដែលបានទន្ទ្រានយកដីព្រៃបម្រុងជាតិ Phu Kha-Pha Daeng ក្នុងខេត្តណានកាលពីថ្ងៃទី១៣។

ទោះយ៉ាងណា កាលពីកន្លងទៅនេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Baifern បានបំភ្លឺថា នាងនិងក្រុមការងារគ្រាន់តែទៅធ្វើដំណើរកម្សាន្តធម្មតា ដើម្បីបំបាត់ស្ត្រេសប៉ុណ្ណោះ មិនមានការថតស្ពតអ្វីទេ។ ដោយឡែកកន្លែងដែលនាងថតបង្ហោះនៅលើបណ្ដាញសង្គម ជាកន្លែងក្រុមមិត្តភក្តិរបស់នាងបានស្វែងរកនៅលើអ៊ីនធឺណិតប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern ផាត់មុខស្រាលៗ តែសម្រស់ចាក់ដោត ដល់បេះដូងអ្នកគាំទ្រជាច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


