ជីវិតកម្សាន្ដ
អ្នកគាំទ្រអន្ទះសារ ចង់ស្គាល់មិត្តប្រុសរបស់ Ice Preechaya ក្រោយនាងបង្អួតរូបថតជាមួយគ្នាជាលើកដំបូង
អ្នកកាសែត និងអ្នកគាំទ្ររាប់សិបនាក់ កំពុងចង់ដឹងសមាសភាពមិត្តប្រុសរបស់តារាសម្តែងស្រី Ice Preechaya ក្រោយពេលតួឯកស្រី “I’m fine, Thank you, Love you” រូបនេះបង្ហោះរូបភាពជាមួយគាត់នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងជាលើកដំបូង។

មិនត្រឹមតែបង្អួតរូបថតជាមួយបុរសប្លែកមុខប៉ុណ្ណោះទេ តារាស្រីវ័យ ៣២ឆ្នាំរូបនេះថែមទាំងភ្ជាប់មកជាមួយ Caption ផ្អែមល្ហែម ដែលបញ្ជាក់ច្បាស់ៗថាអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នាទៀតផង។ Ice Preechaya សរសេរថា “Hi From NYC! (សួស្ដីពីទីក្រុងញូវយ៉ក!) នេះជារូបថតគូស្នេហ៍ដំបូងរបស់ពួកយើង នៅសហរដ្ឋអាមេរិក” ។

បន្ទាប់ពី Ice បង្ហោះរូបភាពគូស្នេហ៍វ័យក្មេងក្បែរខ្លួន មិត្តភក្តិក្នុងវិស័យសិល្បៈបានចូលមក Comment និងបង្អាប់នាងព្រាត ហើយស៊កសៀតបន្ថែមថា ពួកគេនឹងបន្តរង់ចាំមើលរូបថតគូស្នេហ៍ផ្សេងទៀត។

យ៉ាងណាមិញ ចំពោះអ្នកនិយមលេងអ៊ីនធឺណិត ក៏ដូចជាអ្នកសារព័ត៌មានមិនទាន់ស្គាល់មុខមាត់ ឬសមាសភាពមិត្តប្រុសរបស់ Ice នៅឡើយ ខណៈអ្នកគាំទ្រចេះតែនាំគ្នាទាយថាអ្នកនេះ ឬអ្នកនោះ ព្រោះតែរូបដែលបានបង្ហោះនៅលើបណ្ដាញសង្គម អ្នកទាំងពីរបានបិតបាំងមុខសឹងទាំងស្រុង។ ទោះយ៉ាងណា គេបានដឹងថា បុរសរូបនេះបានទាក់ទងគ្នាជាមួយ Ice ជាងមួយឆ្នាំហើយ ហើយគាត់ជាអ្នកនៅក្រៅរង្វង់សិល្បៈ។ Ice បានបង្ហើបដែរថា នាងធ្លាប់ Add Story ជាមួយមិត្តប្រុសរបស់នាង នៅលើ IG បើអ្នកចាប់អាម្មណ៍ មុខតែស្គាល់គាត់មិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្រាលកូនទើបមួយសប្ដាហ៍ ភរិយា Weir ធ្វើឱ្យទស្សនិកជនលាន់មាត់ព្រាត
ចុចអាន៖ CEO យីហោមួយ ប្ដឹងស្ថាបនិក Miss Grand ទាមទារសំណងជិត ៣លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


