ជីវិតកម្សាន្ដ
ចាប់បានតារាចម្រៀង Sam Smith លួចបណ្ដើរមិត្តប្រុសថ្មី
តារាចម្រៀងអាមេរិក Sam Smith ដែលជាម្ចាស់បទ “I’m not the only one” ត្រូវបានគេចាប់បានថាមានស្នេហាជាមួយមិត្តប្រុសថ្មី ដោយអ្នកទាំងពីបណ្តើរគ្នានៅតាមដងផ្លូវនៅទីក្រុងញូវយ៉ក ។

កាលពីថ្ងៃទី ១៦ ខែមករា យោងទៅតាមប្រភពព័ត៌មានពី Pagesix បានរាយការណ៍ថាតារាចម្រៀង Sam Smith កំពុងមានទំនាក់ទំនងស្នេហាជាសម្ងាត់ជាមួយ Christian Cowan ដែលជាអ្នករចនាម៉ូដ។ ម្ចាស់បទ Unholy ត្រូវបានគេដឹងថា មានភាពស្និទ្ធស្នាលជាមួយមិត្តប្រុសរបស់គាត់ ខណៈដែលអ្នកទាំងពីរកំពុងដើរតាមផ្លូវក្នុងទីក្រុង New York ដែល Sam Smith បានបង្ហាញខ្លួននៅទីនេះដើម្បីសម្តែងសម្រាប់កម្មវិធី SNL នៅសប្តាហ៍នេះ។

នៅក្នុងរូបថតដែលបានថតនោះ Sam Smith បានកាន់ដៃ និងថើបក្បាលមមិត្តប្រុសថ្មីដោយបង្ហាញកាន់តែច្បាស់ពីទំនាក់ទំនងស្នេហារបស់ពួកគេ ទន្ទឹមនឹងនោះមានប្រភពស្និតស្នាលអ្នកទាំងពីបានបង្ហើបឱ្យដឹងថា គូស្នេហ៍មួយគូនេះក៏បានសាក់រូបជាមួយគ្នាផងដែរ ។

យ៉ាងណាមិញ មិត្តប្រុសថ្មីរបស់ Sam Smith គឺជាអ្នករចនាម៉ូដល្បីវ័យក្មេងក្នុងឧស្សាហកម្មម៉ូដ អង់គ្លេស ហើយធ្លាប់រចនាម៉ូដឲ្យតារាល្បី ៗ ជាច្រើននៅលើពិភពលោកដូចជា Jennifer Lopez, Lady Gaga, Cardi B, Heidi Klum ឬ Lil Nas X ជាដើម៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Selena Gomez មិនខ្វល់ពីការរិះគន់រូបរាងនាង ក្នុងកម្មវិធី Golden Globe Awards នោះទេ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


