ជីវិតកម្សាន្ដ
Song Hye Kyo វ៉ាដាច់អតីតស្វាមី Song Joong Ki ជាប់លេខមួយ ជាតារាស៊ីថ្លៃខ្ពស់លើប្រេនធំៗ
យោងតាមវិទ្យាស្ថាន Korea Institute of Corporate Reputation កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ បានបញ្ចាក់ថា កំពូលតារាសម្ដែងក្នុងប្រទេសកូរ៉េខាងត្បូង៣រូប ចំណាត់ថ្នាក់ជាតារាស៊ីថ្លៃខ្ពស់លើយីហោប្រេនសម្រាប់ខែនេះ ខណៈ Song Hye Kyo វ៉ាដាច់ Song Joong Ki ជាប់លេខមួយ។

នៅក្នុងតារាងនោះបញ្ចាក់ច្បាស់ៗថា តារាសម្ដែង Song Hye Kyo ជាប់ចំណាត់លេខ១ ចំណែក Song Joong Ki នៅលេខ២ ហើយ Go Yoon Jung ជាប់ចំណាត់ថ្នាកលេខ៣។ នៅក្នុងចំណាត់ថ្នាក់លេខ ១ Song Hye Kyo ដែលជាតួឯកស្រីនៃរឿង ‘The Glory’ ទទួលបានការបោះឆ្នោតរុបចំនួន ១០,០០៤១,៩១៣ ក្នុងខែនេះ។ ចំណាត់ថ្នាក់លេខ២ Song Joong Ki ដែលជាតួឯកនៃរឿង JTBC Reborn Rich ទទួលបានពិន្ទុសរុប ៨,០០៥,៥០៩ ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ ៣ Go Yoon Jung ដែលជាវីរនារីនៃរឿង Alchemy of Souls: Light and Shadow របស់ទូរទស្សន៍ tvN ជាមួយនឹងការបោះឆ្នោតចំនួន ៧,៦០៥,៧៩៩ ។

សូមជម្រាបថា តារា៣ដួងនេះសុទ្ធតែទទួលបានការកោតសរសើរពីទស្សនិកជនទូទាំងពិភពលោក ទាំងសមត្ថភាពសម្ដែង ស្របពេលដែលអ្នកទាំង៣រូបពេលនេះកំពុងត្រូវប៉ាន់ការផ្សាយពាណិជ្ជកម្មឲ្យយីហោធំៗនៅឯបរទេស។ ជាងនេះទៅទៀតភាពយន្តដែល Song Hye Kyo និង Song Joong Ki ដើរតួ ហាក់ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo ឆ្លើយតបភ្លាមៗថា បើកើតជាថ្មី នាងមិនចង់ក្លាយជាខ្លួនឯងនៅពេលនេះទេ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


