ជីវិតកម្សាន្ដ
Song Hye Kyo ឆ្លើយតបភ្លាមៗថា បើកើតជាថ្មី នាងមិនចង់ក្លាយជាខ្លួនឯងនៅពេលនេះទេ
កាលពីថ្ងៃទី ១៨ ខែមករា វីដេអូសម្ភាសន៍ជាមួយតារាសម្ដែង Song Hye-kyo ត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube ផ្លូវការរបស់ទស្សនាវដ្តីម៉ូដ Elle Korea ខណៈនាងឆ្លើយសំណួរពីអ្នកគាំទ្រថា មិនចង់ក្លាយជាខ្លួនឯងនៅពេលនេះទេ។

នៅពេលចាប់ផ្តើមឆ្លើយរបស់អ្នកគាំទ្រជាច្រើន តារាកូរ៉េរូបនេះបានបង្ហើបថា នេះជាលើកដំបូងរបស់នាងដែលឆ្លើយសំណួររបស់អ្នកគាំទ្រ និងបង្ហាញក្ដីរំភើបខ្លាំង។ នាងបានឆ្លើយសំណួរផ្សេងៗ និងបង្ហាញជាច្រើនអំពីខ្លួនឯង ដោយចែករំលែកពីរបៀបដែលនាងបានបន្ធូរបន្ថយភាពតានតឹង ហើយពន្យល់ថា “មិត្តរបស់ខ្ញុំទាំងអស់មានកូនឆ្កែ។ ដូច្នេះយើងទាំងអស់គ្នាបានទៅហាងកាហ្វេឆ្កែ ឬទៅផឹកស្រាមួយកែវ ជជែកគ្នាលេង ស្តាប់តន្ត្រី និងរីករាយជាមួយធម្មជាតិ។ ខ្ញុំបានធូរស្រាលខ្លួនឯងបែបនោះ”។ នាងបានបន្ថែមថា “ពេលខ្ញុំធំឡើង ខ្ញុំមិនចូលចិត្តកន្លែងដែលមានសំលេងរំខានទេ។ ខ្ញុំចូលចិត្តនិយាយនៅកន្លែងស្ងាត់បំផុត”។

អ្នកគាំទ្រម្នាក់បានសួរថា “តើអ្នកចង់កើតជា Song Hye-kyo ទេ ប្រសិនបើអ្នកបានកើតម្តងទៀត?” នាងឆ្លើយយ៉ាងម៉ឺងម៉ាត់ថា “ទេ”។ Song Hye Kyo ឆ្លើយភ្លាមៗថា “ទេ!” “ខ្ញុំធ្លាប់រស់នៅដូច Song Hye Kyo រួចហើយ។ ដូច្នេះខ្ញុំចង់កើតអ្នកផ្សេងម្ដង”។

ដោយឡែគនៅក្នុងបទសម្ភាសន៍ដដែល តារាសម្ដែង Song Hye Kyo ក៏បានបន្ថែមទៀតថា នាងចូលចិត្តដើរលេងជាមួយមិត្ត នាងបានជ្រើសរើសមិត្តដែលមកយឺត ២ ម៉ោង ឬមិត្តដែលមកយឺតលើសនេះតិចតួច ហើយនាងបានជ្រើសរើសមិត្តដែលមកមុន ២ ម៉ោង។ Song Hye Kyo បានពន្យល់ថា “មនុស្សដែលមកយឺត ខ្ញុំយល់ថាពួកគេមាន ហេតុផលមួយចំនួន។ ប៉ុន្តែមានអ្នកខ្លះដែលតែងតែយឺត។ ប្រសិនបើពួកគេយឺតពីរបីដងដោយគ្មានហេតុផល ខ្ញុំនឹងមិនជួបពួកគេទេ»។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមចម្រៀងនារីកូរ៉េ aespa នឹងសម្ដែងក្នុងប្រគំតន្ត្រី Music Festival នៅទីក្រុងញូវយ៉ក
ចុចអាន៖Jin សមាជិក BTS បញ្ចប់ការហ្វឹកហ្វឺននៅមូលដ្ឋានចំនួនប្រាំសប្ដាហ៍ នៅឯជំរំជួរមុខហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


