ជីវិតកម្សាន្ដ
មហាជនសរសើរទឹកចិត្ត Aum ក្រោយបរិច្ចាគប្រាក់ជួយជាងថតរូបចូលនិវត្តន៍
កំពូលតារាស្រី Aum Patcharapa ត្រូវមហាជនសរសើរពេញៗមាត់ ក្រោយផ្តល់លុយឱ្យអ្នកថតរូបចូលនិវត្តន៍មួយរូបដែលកំពុងមានជំងឺ ហើយទង្វើនេះបានធ្វើឱ្យនាងកាន់តែមានប្រជាប្រិយភាពទ្វេឡើង និងក្លាយជាតារាសប្បុរស គួរយកត្រាប់តាម។

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ Aum ក៏មានចិត្តសប្បុរសខ្លាំងផងដែរ ដែលមហាជនជាច្រើនបានយកនាងធ្វើជាគម្រូសឹងគ្រប់គ្នា ព្រោះតារាស្រីវ័យ ៤៤ឆ្នាំរូបនេះតែងតែបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជួយមនុស្សខ្វះខាតគ្រប់សណ្ឋាន សូម្បីតែសត្វឆ្កែឆ្មា។

ជាក់ស្ដែងថ្មីៗនេះ អ្នកស្រី Pi Yui ដែលជាបុគ្គលិកធ្វើការនៅប៉ុស្តិ៍លេខ ៧ បានបង្ហោះឃ្លីបមួយជាមួយនឹងជាងថតរូបម្នាក់ដែលចូលនិវត្តន៍ និងកំពុងមានជំងឺ។ តាមរយៈការហៅជាវីដេអូ គាត់បានកាន់ស្រោមសំបុត្រលុយដែល Aum បានផ្ដល់ជូន ហើយអរគុណដល់នាងដែលផ្តល់ក្តីមេត្តាដល់គាត់ ដើម្បីដោះស្រាយជីវភាព និងព្យាបាលខ្លួន។
តាមរយៈសកម្មភាពមួយនេះ ធ្វើឱ្យមហាជនរំភើបចិត្ត ព្រមទាំងសម្ដែងការគាំទ្រចំពោះ Aum កាន់តែខ្លាំង និងចាត់ទុកនាងជាតារាចិត្តសប្បុរសប្រចាំប្រទេសថៃផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Matt ជម្រះមន្ទិលលើកដំបូង ក្រោយនៅតែពាក់ព័ន្ធឈ្មោះជនទី ៣ របស់គូស្នេហ៍ Aum-Pok
ចុចអាន៖ ហ្វាន ពីងពីង នឹងវិលមកវិញក្នុងខ្សែភាពយន្តខ្នាតធំ ស្រលាញ់ភេទដូចគ្នា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


