ជីវិតកម្សាន្ដ
ហ្វាន ពីងពីង នឹងវិលមកវិញក្នុងខ្សែភាពយន្តខ្នាតធំ ស្រលាញ់ភេទដូចគ្នា
ខ្សែភាពយន្តថ្មីរបស់តារាសម្តែងចិន ហ្វាន ពីងពីងនិងតារាសម្តែងកូរ៉េ Lee Joo Young ដែលជាភាពយន្តខ្នាតធំនិយាយអំពីស្រលាញ់ភេទដូចគ្នា នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង។

ខ្សែភាពយន្តដែលសម្តែងដោយហ្វាន ពីងពីងនិងតារាសម្តែងកូរ៉េ Lee Joo Young ដឹកនាំដោយ Han Soai ដែលភាពយន្តនេះនិយាយពីរឿងស្ត្រីពីរនាក់ដែលព្យាយាមរត់ចេញពីស្វាមីយ៉ាងអស់សង្ឃឹម ក្នុងពិភពដ៏ច្របូកច្របល់ក្នុងបេះ ដូងនៃទីក្រុងសេអ៊ូលដែលពួកគេជួយ។ យោងតាមប្រភពជាច្រើន ខ្សែភាពយន្តនេះនឹងមានឈុតឆាកក្តៅគគុករបស់តួឯកស្រីទាំងពីរ ហើយហ្វាន ពីងពីង នឹងនិយាយភាសាកូរ៉េសម្រាប់ភាពយន្តទាំងមូល ។

ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំងនាពេលខាងមុខនេះ ដែលភាពយន្តនេះ ក៏បានចូលក្នុងប្រភេទរឿង Panorama នៅមហោស្រពភាពយន្ត Berlin លើកទី ៧៣។ បន្ទាប់ពីហ្វាន ពីងពីងបាត់មុខយូរនៅទីផ្សារនៅប្រទេសចិន នាងហាក់ដូចមានទីផ្សារនៅក្រៅប្រទេស ចាប់ពីការថតសម្រាប់ទស្សនាវដ្តីអន្តរជាតិ ក៏ដូចជាចូលរួមក្នុងគម្រោងភាពយន្តផ្សេងៗ ។

យ៉ាងណាមិញ ហ្វាន ពីងពីងនៅតែជាចំណាប់អារម្មណ៍របស់សាធារណជនចិន និងនៅក្រៅប្រទេសបន្ថែមទៀត ដោយនៅពេលថ្មីៗនេះនាងបានចូលក្នុងបញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់ Golden Raspberry នាងជាប់ឈ្មោះក្នុងប្រភេទតួស្រីដែលគាំទ្រខ្លាំងបំផុត ដោយមានស្នាដៃចំនួន២ គឺរឿង The 355 និង The King’s Daughter ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មនុស្ស ៣ នាក់ពាក់ព័ន្ធធ្លាក់អេក្រង់ LED សង្កត់ក្រុមចម្រៀង Mirror នឹងកាត់ទោសខែក្រោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


