Connect with us

ជីវិតកម្សាន្ដ

កូនប្រុសជោគជ័យ! ឪពុក លីម តិចម៉េង ទម្លាយរឿងក្ដុកក្ដួលប្រាប់ទៅកាន់អ្នកគាំទ្រ

បានផុស

នៅ

ស្រប​ពេល​ដែល​ពន្លក​តារា​ចម្រៀង​វ័យក្មេង លីម តិច​ម៉េង កំពុង​ក្រសោប​បាន​ទីផ្សារ​គាំទ្រ និង​ការ​ចេញ​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ស្រាប់តែ​ឪពុក​របស់​តារា​រូប​នេះ បាន​ចេញ​មក​ទម្លាយ​រឿង​ក្ដុកក្ដួល​ក្នុង​ចិត្ត​ពី​ជីវិត​តស៊ូ​របស់ តិច ម៉េង ទៅកាន់​អ្នកគាំទ្រ ពិសេស​អ្នក​ធ្លាប់​មើល​ងាយ​កូនប្រុស​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មក​បង្ហាញ​អារម្មណ៍​ពិត​ធ្លាប់​លាក់​ទុក​ក្នុង​ចិត្ត​ជា​យូរ​មក​ហើយ​របស់​លោក លីម សុខ​ទី ដែល​ជា​ឪពុក​លោក លីម តិច​ម៉េង ពេលនេះ ធ្វើ​ឡើង​ក្រោយ​មើល​ឃើញ​ពី​ភាព​ជោគជ័យ​ក្នុង​ជីវិត​តស៊ូ តិច​ម៉េង នា​ពេល​បច្ចុប្បន្ន។ លោក លីម សុខ​ទី បាន​ថ្លែង​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ឲ្យ​ដឹង​បែបនេះ​ថា​ខ្ញុំបាទ លីម សុខ​ទី មួយ​ជីវិត​នេះ​ខ្ញុំ​មាន​ក្ដី​រភើប​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​តស៊ូ​រហូត​បាន​ជោគជ័យ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។

ឪពុក តិច​ម៉េង បញ្ជាក់​ថា ថ្ងៃនេះ​លោក​នឹង​និយាយ​ពាក្យ​ដែល​ធ្លាប់​និយាយ​ទៅកាន់​អ្នក​ធ្លាប់​មើល​ងាយ តិច​ម៉េង កាល​នៅ​រៀន​ថា អ្នកណា​ក៏ដោយ​ឲ្យ​តែ​មើលងាយ​កូន​របស់​លោក លីម តិច​ម៉េង គឺ​អ្នក​នឹង​ជា​សត្រូវ​ដ៏​ធំ​របស់​ខ្លួន ហើយ​អ្នក​នោះ​គេ​បាន​ថា​ឲ្យ​លោក​វិញ​ថា កាន់ជើង​កូន ធ្វើ​ឲ្យ​កូន​ខូច តែ​ចំណែក​អ្នកនោះ​វិញ​គឺ​កូន​គេ​ល្អ​ទាំងអស់ ចំណែក លីម តិច​ម៉េង កូន លីម សុខទី គឺ​មិនល្អ។

បន្ថែម​ពី​នេះ លោក លីម សុខ​ទី បាន​លើក​ឡើង​ទៀត​ថា “​ខ្ញុំ​ក៏​សូម​អរគុណ​ទៅ​ដល់​អ្នក​ដែល​ធ្លាប់​មើលងាយ តិច​ម៉េង កាលពី​តូច​ជា​ខ្លាំង ធ្វើ​ឲ្យ​កូន​ខ្ញុំ​មាន​ការ​ឈឺចាប់ និង​ប្រឹង​តស៊ូ​រហូត​បាន​ជោគជ័យ​មក​ដល់​សព្វថ្ងៃ​នេះ ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ធ្វើបុណ្យ​បាន​បុណ្យ សាង​បាប​បាន​បាប​”។

តារា​ចម្រៀង​វ័យក្មេង​លោក លីម តិច​ម៉េង បន្ទាប់ពី​ក្លាយ​ជា​ម្ចាស់​ពាន បច្ចុប្បន្ន​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ទាំង​ប្រជាប្រិយភាព និង​សន្ទុះ នៃ​ការ​គាំទ្រ​ពី​ទស្សនិកជន​គឺ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់។ ពិសេស​តាមរយៈ​ការ​ឡើង​ច្រៀង​លើ​ឆាក​ម្តងៗ មាន​អ្នក​ទៅ​គាំទ្រ​ភ្លូកទឹកភ្លូកដី​តែម្ដង។

នា​ពេល​កន្លង​មក​តារា​ចម្រៀង​មាន​ដើម​កំណើត​មកពី​ទឹកដី​ខេត្ត​កំពង់ចាម​រូបនេះ ក៏​ធ្លាប់​បាន​ទម្លាយ​ពី​ប្រវត្តិ​តស៊ូ​ខ្លះៗ​មក​ហើយ ដោយ​កាលនោះ តិច​ម៉េង បាន​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​ជា​អតីត​ក្មេង​ឃ្វាលគោ​,​ធ្លាប់​រត់​តុ​តាម​រោងការ និង​ជា​សន្តិសុខ​ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៥៤ នាទី មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

Kimberly ហោះទៅបារាំងដោយផ្ទាល់ ដើម្បីលរ៉ូបរៀបការ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ស្វែង​រក​ជនល្មើស​ឈូស​ដី​ពលរដ្ឋ​អស់​ជាង ១ហិកតា

Sokha Hotels

ព័ត៌មានពេញនិយម