ជីវិតកម្សាន្ដ
បាត់មុខយូរ តាមពិតតួស្រីក្នុងរឿង “2 Fast 2 Furious” មានកូន ៤ នាក់ហើយ
Devon Aoki ជាតារាម៉ូដែលជប៉ុនអាល្លឺម៉ង់និងអង់គ្លេស ដែលបានបន្សល់ទុកនូវស្នាដៃល្បីៗជាច្រើនដូចជា Dead or Alive, Sin City, War ប៉ុន្តែនាងត្រូវបានគេស្គាល់ច្បាស់តាមរយៈតួនាទីនៅក្នុងរឿងហូលីវូដ 2 Fast 2 Furious កាលឆ្នាំ២០០៣។

បច្ចុប្បន្ននេះ Devon Aoki អាយុ ៣៧ ឆ្នាំគឺជាម្ដាយដែលមានកូន ៤នាក់ ហើយបានចូលនិវត្តន៍ពីឧស្សាហកម្មនេះដើម្បីរស់នៅក្នុងជីវិតឯកជនជាមួយគ្រួសាររបស់នាង។ ប៉ុន្តែថ្មីៗនេះតារាម៉ូដែល Devon វិលត្រលប់មកធ្វើការម៉ូដម្ដងទៀតក្នុងនាម Face of Acne Studios SS2023 ស្របពេលដែលអ្នកគាំទ្រឃើញសម្រស់អ្នកម្ដាយកូន៤រូបនេះរួចហើយ លាន់មាត់សរសើរសម្រស់នាងនៅតែស្រស់ស្អាត ចំណែកឯមុខមាត់របស់នាងមិនផ្លាស់ប្ដូរសូម្បីតែបន្តិចណាឡើយ។

Devon Aoki បានរៀបការជាមួយលោក James Baily ហើយពួកគេមានកូនប្រុសម្នាក់និងកូនស្រី ៣នាក់។ នាងបានចូលនិវត្តន៍ពីខ្សែភាពយន្តក្នុងឆ្នាំ ២០០៩ ដើម្បីផ្តោតលើភាពជាម្តាយ ខណៈកូនស្រីរបស់នាងឈ្មោះ Alessandra បានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់កុមារនៅនិទាឃរដូវរបស់កុមារ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BTS ទំនងជាមិនត្រលប់ជួបជុំក្រុមវិញទេ ក្រោយបញ្ចប់កាតព្វកិច្ចយោធានៅឆ្នាំ ២០២៥
ចុចអាន៖ឈុតកូនក្រមុំរបស់ Kimberley លនៅបារាំង សូម្បីតែមិត្តប្រុសមិនទាំងដឹងផង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


