ជីវិតកម្សាន្ដ
ឯម រៀម សូមឱ្យអ្នករិះគន់បំភ្លេចរឿងអាវចេញដើមទ្រូងងាកមកគិតពីព្រឹត្តិការណ៍ថ្នាក់ជាតិ SEA GAME វិញ
ខណ:ដែលការរិះគន់ និងមតិវែកញែកនៅតែបន្តកើតមានឡើងសម្រាប់ខ្លួនយ៉ាងណាក្តី តែអ្នកច្នៃម៉ូ ដ៏ល្បីឈ្មោះលោក ឯម រៀម ចេញមុខមកម្តងនេះបានស្នើរសុំចិត្តមហាជនសូមបញ្ចប់រឿងអាវចេញដើមទ្រូងរបស់លោក ដោយបង្វែរនិយាយអំពីព្រឹត្តិការណ៍ថ្នាក់ជាតិនៃការបើក”SEA GAME វិញ ទើបមានប្រយោជន៍ល្អជាង។

លោក ឯម រៀម បានបញ្ចេញខ្លឹមសារដោយលើកឡើងថា «សុំចិត្តបងប្អូនដែលស្រឡាញ់និងចូលចិត្ត ឯម រៀម សូមរក្សាសេចក្តីថ្លៃថ្នូរ និងសូមបញ្ចប់រឿងអាវចេញដើមទ្រូងរបស់ខ្ញុំ ជាពិសេសបងប្អូន អ្នកសារព័ត៌មានសូមនិយាយអំពីព្រឹត្តិការណ៏ថ្នាក់ជាតិនៃការបើក SEA GAME វិញល្អជាងរឿងអាវរបស់ខ្ញុំព្រោះពេលវេលាកាន់តែខើច ។
លោក ឯម រៀម បន្តទៀតថា ពេលនេះក្រុមការងារមមាញឹករួមទាំងអ្នកច្នៃម៉ូតជាច្រើនផ្សេងទៀត ទាំងបងប្អូនប៉ូសីស ទាហា និងប្អូនៗ សិស្សានុសិស្សក្រុមសិល្បៈ តារាបង្ហាញម៉ូត Missនិង Miss Queen ជាពិសេសបងប្អូនកងទ័ព ២០២៣នាក់ ដែលកំពុងហាត់សមក្បាច់គុន យុទ្ធគុនទ្វា៨ ដើម្បីសម្តែង សម្រាប់ថ្ងៃបើក SEA GAMES ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៣។
គួររម្លឹកថា អ្នកច្នៃម៉ូដល្បីឈ្មោះគឺលោក ឯម រៀម មុននេះបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានតុបតែងខ្លួនប្លែក និងសិចស៊ីទៅចូលរួមក្នុងកម្មវិធីធំមួយ ដែលមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗ ជាច្រើននាក់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


