Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការរិះគន់ដូចបាយពុះលើ ឯម រៀម ដែលបង្ហោះសារពាក់ព័ន្ធបេះដូងក្រដាស ១ លានបេះដូង នៅសៀមរាប

បានផុស

នៅ

មិន​ស្ងប់​រលត់​រឿង​មួយ​ផង ពេលនេះ​អ្នក​ច្នៃ​ម៉ូដ លោក ឯម រៀម ត្រូវ​បាន​មហាជន​ផ្ទុះ​ការ​រិះគន់​ជាថ្មី​កក្រើក​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០២៣ បន្ទាប់ពី​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ បាន​ធ្វើការ​បង្ហោះ​ខ្លឹមសារ​ពាក់ព័ន្ធ​ការ​រៀបចំ​ដាក់​តាំង​លម្អ​បេះដូង​ក្រដាស ១ លាន​បេះដូង នៅ​ទឹកដី​ខេត្ត​សៀមរាប ក្នុង​ន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បេះដូង​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​លោក ឯម រៀម បញ្ចេញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​នាំ​ឲ្យ​ផ្ទុះ​ការ​មិន​ពេញចិត្ត និង​រិះគន់​កើតឡើង​ដូច​ទឹកបាក់​ទំនប់​ដោយសារតែ​លោក​លើក​ឡើង​ថា “១ លាន​បេះដូង​ក្លែងក្លាយ បើជា​ថវិកា​រដ្ឋ សូម​ចូលរួម​សោកស្ដាយ​ណាស់​”។ ក្រោយ​មក​ទៀត​លោក ឯម រៀម ប្តូរ​ខ្លឹមសារ​វិញ​ថា “១ លាន​បេះដូង​ក្លែងក្លាយ បើ​ជា​ថវិកា​រដ្ឋ​សូម​ចូលរួម​សោកស្ដាយ តែ​បើ​ជា​ទឹកចិត្ត​របស់​បងប្អូន មិន​គួរ​ធ្វើ​នៅ​ទីនេះ​”។ ចំណែក​ខ្លឹមសារ​បន្ទាប់ លោក ឯម រៀម និយាយ​ថា ១ លាន​បេះដូង​ចម្រុះ​ពណ៌​។ សៀមរាប សង្ក្រាន្ត​ឆ្នាំ​ថ្មី ២០២៣។

ការ​លើក​ឡើង​របស់​លោក ឯម រៀម ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ទៅ​លើ​ការ​បញ្ចេញ​មតិ​របស់ ឯម រៀម ដោយ​ក្នុង​នោះ​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា បេះដូង​ក្លែងក្លាយ តែ​គាត់​ធ្វើ​ចេញពី​ចិត្ត និង​បេះដូង​ពិត ធ្វើ​ដោយ​ក្ដី​រីករាយ គាត់​មាន​មោទនភាព​ពេល​ចេញ​ជា​រូបរាង សរសើរ​ទឹកចិត្ត​អ្នក​បត់​បេះដូង អ្នក​រៀប​គម្រោង។

ចំណែក​ខ្លះ​ទៀត​លើកឡើង​ដែរ​ថា បេះដូង​ក្លែងក្លាយ​ដែល​បង​ឃើញ​មួយ​នេះ​វា​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​អារម្មណ៍​អ្នកទស្សនា តែ​គេ​ក៏​ធ្វើឡើង​ដោយ​សិល្បៈ​ដែរ​ណា​បង ផល​ល្អ​អាក្រក់ គឺ​មាន​ហើយ គ្រាន់តែ​តិច និង​ច្រើន។ មុន​មាន​យោបល់​តើ​បាន​យល់​ច្បាស់​អត្ថន័យ នៃ​ការ​បត់​បេះដូង​នេះ​ឬ​អត់​?។ ពួក​ខ្ញុំ​ក៏​ចូលរួម​បត់​ដែរ ពូ​អាច​សួរ​ពួក​ខ្ញុំ​បាន កុំ​ថា​ស្មាន ប្រើ​បេះដូង​ពិត​សម្រាប់​ការ​បត់។ ខ្លះ​ទៀត​សួរ ឯម រៀម ថា ទាល់​ចេញ​ដោះ​លើគោក​ទើប​ពិតមែន​?៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម