ជីវិតកម្សាន្ដ
ការប្រគំតន្ត្រី“Born Pink” ធ្វើឲ្យ BLACKPINK ក្លាយជាក្រុមចម្រៀងស្រីរកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
ទោះបីជាមិនទាន់មានការសន្និដ្ឋានក៏ដោយ ដំណើរការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BORN PINK របស់ BLACKPINK បានបង្កើតប្រវត្តិសាស្ត្រពិភពលោកក្លាយជាក្រុមចម្រៀងស្រីរកចំណូលបានច្រើនជាងគេ ។

យោងតាមទិន្នន័យការប្រគំតន្ត្រីទេសចរណ៍“Born Pink” គិតត្រឹមថ្ងៃទី ២១ ខែមេសាបានឲ្យដឹងថា BLACKPINK បានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតដោយក្រុមនារីក្នុងប្រវត្តិសាស្ត្រ។ ជាពិសេស ជាមួយ នឹងការលក់សំបុត្រប្រហែល ៣៦៦,០០០ សន្លឹកនៅក្នុងការប្រគំតន្ត្រី ២៦ ដងជាលើកដំបូង BLACKPINK ទទួលបានប្រាក់ចំណូល ៧៨.៥ លានដុល្លារអាមេរិក ដែលលើសពីម្ចាស់កំណត់ត្រាមុនគឺ Spice Girls ‘Spice World 2019 Tour” ដែលរកចំណូលបាន ៧៨.២ លានដុល្លារ ។

ក្នុងពេលជាមួយគ្នានេះ ប្រាក់ចំណូលសរុបនៃការប្រគំតន្ត្រី “Born Pink” ត្រូវបានគេរំពឹងថានឹងកើន ឡើងខ្ពស់ជាងនេះ ដោយមានទីក្រុងផ្សេងៗទៀតនៅសល់ រួមទាំងការធ្វើប្រគំតន្ត្រីឡើងវិញនៅទី ក្រុងធំៗរបស់អាមេរិកខាងជើងដូចជា MetLife New Jersey, Allegiant Las Vegas, Oracle Park San Francisco, និង Dodger Los Angeles ។

ម៉្យាងវិញទៀត BLACKPINK ថ្មីៗនេះបានបង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀង Kpop ដំបូងបង្អស់បានជាសិល្បៈករជួរមុខក្នុងកម្មវិធីមហោស្រពតន្ត្រី Coachella ដ៏ធំនិងល្បីល្បាយរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ការលាចាកលោករបស់ Moonbin ធ្វើឲ្យអ្នកគាំទ្រ K-pop រំលឹកដល់ Sulli
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


