ជីវិតកម្សាន្ដ
ការលាចាកលោករបស់ Moonbin ធ្វើឲ្យអ្នកគាំទ្រ K-pop រំលឹកដល់ Sulli
ការទទួលមរណភាពរបស់ Moonbin សមាជិក ASTRO ធ្វើឲ្យអ្នកគាំទ្រ K-pop ជាច្រើនរំលឹកដល់អំពីរឿងរ៉ាវការស្លាប់របស់ Sulli អតីតសមាជិក្រុម f(x) តាំងពី ៤ ឆ្នាំមុនដែលភាពស្រដៀងគ្នាមិននឹកស្មានដល់រវាងអ្នកទាំងពីរ ។

Moonbin និង Sulli បានចាប់ផ្តើមអាជីពរបស់ពួកគេនៅក្នុងឧស្សាហកម្មកម្សាន្តតាំងពីក្មេង ជាមួយនឹងរូបរាងដ៏គួរឱ្យស្រលាញ់តាំងពីកុមារភាព Moonbin ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកដឹកនាំរឿងជាច្រើន។ នៅអាយុ ៦ ឆ្នាំ Moonbin គឺជាតារាម៉ូដែល និងជាតារាសម្តែងកុមារ ហើយបានទទូលស្គាល់ពីទស្សនិកជនជាច្រើន ក្នុងឆ្នាំ ២០១៦ លោកបានបង្ហាញខ្លួនជាលើកដំបូងជាមួយ ASTRO ដោយធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងរូបរាងសង្ហារបស់លោក ។

ម្យ៉ាងវិញទៀត Sulli បានចាប់ផ្តើមអាជីពសម្តែងរបស់នាងនៅពេលនាងរៀនថ្នាក់ទី ៤ នាពេលនោះ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងដ៏ស្លូតបូតរបស់នាង។ ក្រោយមកនាងបានចូលរួម attention ទទួលបានការចាប់អារម្មណ៍ពីប្រធានផលិតកម្ម SM Entertainment បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀងនារី f(x) ។

អ្នកទាំងពីរបានបញ្ចប់ជីវិតជាមួយសោកនាដកម្មនៅអាយុ ២៥ ឆ្នាំដូចគ្នា កាលពី ៤ ឆ្នាំមុនការស្លាប់ របស់ Sulli បានក្លាយជាការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន។ តារាសម្ដែងស្រីរូបស្រស់រូបនេះបាន ទទួលមរណភាពក្នុងអាយុ ២៥ឆ្នាំ នៅក្នុងផ្ទះក្នុងសង្កាត់ Sujeong ទីក្រុង Seongnam កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩។ ត្រឹមតែពីរថ្ងៃមុនពេលនាងស្លាប់ Sulli បានចែករំលែកអំពីការងារថ្មីដែល នាងទើបតែទទួលបាននៅលើ Instagram ហើយថែមទាំងបានថតពាណិជ្ជកម្មមួយថ្ងៃមុន។ មូលហេតុនៃការស្លាប់របស់នាងគឺត្រូវបានរិះគន់ឥតឈប់ឈរ និងទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត។

ស្រដៀងទៅនឹង Sulli ដែរ Moonbin បានលាចាកលោកនៅអាយុ ២៥ ឆ្នាំខណៈដែលមូលហេតុនៃការស្លាប់របស់តារាប្រុសនេះមិនត្រូវបានបញ្ជាក់ ប៉ូលិសបានសង្ស័យថា Moonbin មានបញ្ហាសុសភាពបូករូមជាមួយនិងនឹងសម្ពាធជាច្រើន។ ជាមួយគ្នានេះ ក្នុងវ័យកុមារភាពដែលពួកគេគួររីករាយជាមួយមិត្តភ័ក្តិនៅសាលា តែ Sulli និង Moonbin បានរកឃើញថាពួកគេលះបង់ភាពសប្បាយរីករាយនៅវ័យកុមារភាពដើម្បីឧស្សាហកម្មកម្សាន្ត ។

ទោះបីជាយ៉ាងណាក៏ដោយ រូបភាពរបស់ Sulli និង Moonbin នឹងស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្ររបស់ពួកគេជារៀងរហូតហើយទោះជាគ្មានវត្តមានរបស់ពួកគេក៏អ្នកគាំទ្រទាំងរំលឹកដល់អ្នកទាំងពីរជារៀងដរាបផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប្រវត្តិនិងស្នាដៃខ្លះៗរបស់ Moonbin សមាជិក Astro មុនពេលលោកទទួលមរណភាព
ចុចអាន៖ទស្សនិកជនចាប់អារម្មណ៍រូបរាង Lisa ដូចបេះបិទនឹងតុក្កតា Barbie
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


