Connect with us

ជីវិតកម្សាន្ដ

លោក ម៉ម សំនៀង ទម្លាយស្នាដៃបទថ្មី «ចួបស្នេហ៍ Rock and Roll» កំពុងផ្ទុះការគាំទ្រ

បានផុស

នៅ

ទីបំផុត​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី​របស់​កវីនិពន្ធ​ល្បី​ឈ្មោះ​លោក ម៉ម សំនៀង មាន​ចំណង ជើង​ថា “​ចួប​ស្នេហ៍ Rock and Roll” ត្រូវ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ នៅ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​កត់សម្គាល់​បន្ទាប់ពី​ស្នាដៃ​បទ​ថ្មី​ពី​សំណាក់​អ្នកនិពន្ធ​វ័យក្មេង លោក ម៉ម សំនៀង ទើបតែ​ត្រូវ​បាន​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប និង​ហ្វេស​ប៊ុក​ផ្លូវការ ​ត្រឹមតែ​រយៈពេល​ប្រមាណ ២ ថ្ងៃ​ប៉ុណ្ណោះ គឺ​សន្ទុះ នៃ​ការ​គាំទ្រ ព្រមទាំង​ការ​ស៊ែរ​ចែករំលែក​ពី​មហាជន និង​មិត្តៗ​យុវវ័យ មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ ខណៈ​ក៏​មាន​ការ​លើក​សរសើរ​នូវ​ស្នាដៃ​ថ្មី​របស់​លោក ម៉ម សំនៀង ផង​ដែរ។

លោក ម៉ម សំនៀង បាន​ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា «បទ ចួប​ស្នេហ៍ Rock and Roll ដែល​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០២៣ គឺជា​ស្នាដៃ​និពន្ធ​ថ្មី​ទាំងស្រុង​របស់ខ្ញុំ​បាទ ម៉ម សំនៀង ទាំង​ទំនុក​ច្រៀង ,​ទំនុក​ភ្លេង និង​ការ​បញ្ចូល​ឧបករណ៍​តន្ត្រី​ទាំងអស់​ក្នុង​បទ​នេះ។ ខ្ញុំ​សូម​គោរព​ផ្ញើ​ជូន​ពុក​ម៉ែ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ស្ដាប់​កម្សាន្ត»។

លោក​បន្ត​ថា «បទ​នេះ កើត​ចេញពី​ក្តី​ស្រឡាញ់​របស់ខ្ញុំ​តាំងពី​កុមារភាព ចំពោះ​ចង្វាក់​បែប Rock and Roll ដែល​ខ្ញុំ​ធ្លាប់​ឃើញ​លោក​ឪពុក​របស់ខ្ញុំ ម៉ម វុទ្ធី ជា​តន្ត្រីករ​ជំនាន់​ចាស់​សម្ដែង​ជាមួយ​ក្រុម​របស់​គាត់»។

ជាមួយ​គ្នា​នោះ លោក ម៉ម សំនៀង បាន​បញ្ជាក់​ទៀត​ថា លោក​ក៏​សូម​ឧទ្ទិស​បទ​នេះ​ដល់​លោក​ឪពុក​របស់​ខ្លួន​ដែល​លោក​បាន​ចែក​ឋាន​ទៅ​ហើយ​ទាំង​មិនបាន​ឃើញ​កូនៗ​កំពុង​បន្ត​នូវ​អ្វី​ដែល​លោក​ធ្លាប់​ស្រឡាញ់។ លោក​បន្ថែម​ដែរ​ថា «ខ្ញុំបាទ សូម​គោរព​អគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​កន្លង​មក​ពី​ពុក​ម៉ែ​បងប្អូន និង​អគុណ​សម្រាប់​ការ​រង់ចាំ​ស្នាដៃ​ថ្មី​របស់ខ្ញុំ»។

សូម​ជម្រាប​ថា បទ​ចម្រៀង​ល្បីៗ​ដែល​ជា​ស្នាដៃ​របស់​លោក ម៉ម សំនៀង កន្លងមក​រួមមាន​ដូចជា ៖ អូន​ឧកញ៉ា​តី ,ស្ទឹង​ស្នេហ៍ (​ព្រែក​កំពត​) ,ផ្ញើ​ចម្រៀង​ជូន​ពុក និង​បទ អូន​ជា​គ្រូពេទ្យ ជាដើម។ ម្យ៉ាង​ទៀត បច្ចុប្បន្ន​លោក​ក៏​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ប្រធាន​ផ្នែក​ផ្តល់​សេវាកម្ម​តន្ត្រី​ខ្លួនឯង គឺ ក្រុម​តន្ត្រី “​សំនៀង Enter tainment” ផង​ដែរ។ លោក ម៉ម សំនៀង សព្វថ្ងៃ​ក្រៅ​តែ​ការ​និពន្ធ​បទ​ចម្រៀង លោក​ក៏​ជា​អ្នកសារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍ BTV ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម