ជីវិតកម្សាន្ដ
សរុបឯតទគ្គកម្មពិភពលោកទាំង ៦ របស់ Lisa បំបែកច្រើនជាងគេក្នុងវិស័យ K-pop
Lisa សមាជិកក្រុមចម្រៀងកូរ៉េខាងត្បូង BLACKPINK នាពេលថ្មីៗនេះនាងទទួលបានកំណត់ត្រាពិភពលោកពី Guinness World Records បន្ថែមចំនួន២ទៀត ខណៈ ៤ កំពុងតែមានក្នុងដៃសព្វថ្ងៃនេះ។

ខាងក្រោមនេះគឺជា ឯតទគ្គកម្មពិភពលោកទាំង ៦ របស់ Lisa រួមមាន៖
១ តារា K-pop នារីទោលលឿនបំផុតដែលឈានដល់១ ពាន់លានដងនៅលើកម្មវិធីតន្ត្រី Spotify ។
២ សិល្បករទោល K-pop លឿនបំផុតដែលអាល់ប៊ុមដំបូងមានអ្នកទស្សនាលើសពី១ពាន់លាននៅលើ Spotify។
៣ សិល្បករទោល K-pop ដំបូងគេដែលឈ្នះពានរង្វាន់ក្នុងកម្មវិធី MTV Video Music Awards (MTV VMA: USA)។
៤ សិល្បករទោល K-pop ដំបូងគេដែលឈ្នះពានរង្វាន់ក្នុងកម្មវិធី MTV Europe Music Awards (MTV EMA: Europe)។
៥ សិល្បករទោលដែលជាម្ចាស់វីដេអូចម្រៀងថ្មីមានអ្នកចូលមើលច្រើនជាងគេនៅលើ YouTube ក្នុងរយៈពេល ២៤ម៉ោងដំបូង (LALISA: ៧៣.៦ លានដង) ។
៦ តារា K-pop ដែលមានអ្នក Follow ច្រើនជាងគេនៅលើ IG (IG lalalalisa_m ៩៣.៣ លាន followers)។
កំណត់ត្រាពិភពលោកទាំង ៧ បានធ្វើឲ្យ Lisa ក្លាយជាសិល្បករ K-pop ដែលទទួលបាន Guinness World Records ច្រើនជាងគេបន្ទាប់ពីតារាចម្រៀងប្រុស Psy សិល្បករកូរ៉េជាន់ខ្ពស់នៃបទចម្រៀង Gangnam Style ដែលធ្លាប់កាន់កាប់កំណត់ត្រាពិភពលោកចំនួន ៥ កន្លងមក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ IU និង Lee jong suk ឈ្នះបេះដូងទស្សនិកជនតាមរយៈការងារសង្គម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


