ជីវិតកម្សាន្ដ
គូស្នេហ៍ IU និង Lee jong suk ឈ្នះបេះដូងទស្សនិកជនតាមរយៈការងារសង្គម
តារាកូរ៉េខាងត្បូង IU និង Lee Jongsuk បានយកឈ្នះបេះដូងអ្នកគាំទ្រទូទាំងពិភពលោក បន្ទាប់ពីអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពជួយសង្គម តាមរយៈអំណោយព្រមទាំងបរិច្ចាគប្រាក់ច្រើនលានវ៉ុនដោយមិនចេញមុខទៅកាន់មនុស្សផ្សេងៗគ្នា។

ដោយឡែក កាលពីថ្ងៃទី ០៤ ខែឧសភា មានសេចក្តីរាយការណ៍មួយបានបញ្ចាក់ថា IU បានរៀបចំភេសជ្ជៈ ភីហ្សា នំបាយ និងអំណោយដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលា Miral ដែលជាសាលាសម្រាប់កុមារដែលមានតម្រូវការពិសេស។ ចំណែក Lee Jong Suk បានបរិច្ចាគប្រាក់១០០ លានវ៉ុន ដល់មន្ទីរពេទ្យកុមារ Asan Medical Center ។
ទោះយ៉ាងណាការបរិច្ចាគរបស់គូស្នេហ៍ថ្មីថ្មោងនេះក៏មិនមែនជាលើកទីមួយរបស់ពួកគេដែរ។ជារឿយៗទស្សនិកជនទូទាំងពិភពលោកតែងតែឃើញឈ្មោះរបស់ Lee Jong Suk និងតារាចម្រៀង IU ក្នុងអង្គការព្រមទាំងកន្លែងសប្បុរសធម៌នានាទូទាំងប្រទេសនិងឈានដល់ក្រៅប្រទេសផងដែរ។ ដែលនេះហើយបានបញ្ជាក់ថា ពួកគេគឺជាគូស្នេហ៍យកឈ្នះបេះដូងរបស់មនុស្សជាច្រើនតាមរយៈការងារសង្គមជាមួយគ្នា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


