ជីវិតកម្សាន្ដ
Matt ជូនពរអតីតមិត្តប្រុស Songkran មានសុភមង្គលជាមួយអ្នកថ្មី
ក្រោយប្រកាសបែកគ្នាជាមួយពោះម៉ាយ Songkran តារាសម្ដែង Matt Peranee បានចេញមុខបដិសេដពាក្យចចាមអារ៉ាមស្នេហាជាមួយហាយសូរ Pok និងផ្ញើពាក្យជូនពរអតីតមិត្តប្រុសឱ្យមានសុភមង្គលជាមួយអ្នកថ្មី ខណៈនាងផ្ទាល់និយាយថា ខ្លួនកំពុងខ្លាចរអានឹងស្នេហា។

រឿងរ៉ាវស្នេហារបស់តារាស្រី Matt Peranee នៅតែមានមហាជនជាច្រើនចាប់អារម្មណ៍ ទាំងជាមួយអតីតមិត្តប្រុស និងពាក្យចចាមអារ៉ាមជាមួយសេដ្ឋី Pok ស្របពេលដែលសាមីខ្លួនខាងស្រីចេញមុខបញ្ជាក់ច្បាស់ថា រវាងនាង និង Pok ត្រឹមតែរាប់អានគ្នាជាបងប្អូនប៉ុណ្ណោះ។

ដោយឡែកចំពោះទំនាក់ទំនងស្នេហារវាងនាងនិងអតីតមិត្តប្រុស ដែលទើបបញ្ចប់ថ្មីៗនេះ Matt បាននិយាយយ៉ាងចំហថា មិនមែនដោយសារនាងមានអ្នកទី៣នោះទេ តែដោយសារពោះម៉ាយ Songkran មានអ្នកទី៣ មុនធ្លាយពាក្យចចាមអារ៉ាមរវាងនាងនិង Pok ទៅទៀត។

ទោះយ៉ាងណា នាងមិនស្តាយក្រោយទេចំពោះរយៈពេល ៥ឆ្នាំដែលទាក់ទងគ្នាជាមួយ Songkran ព្រោះនៅជាមួយគាត់ នាងជួបតែរឿងល្អៗ ចំណែកគ្រួសាររបស់គាត់តែងតែផ្តល់របស់ល្អៗសម្រាប់នាងជានិច្ច។ ហើយចុងក្រោយ Matt សូមជូនពរ Songkran ទទួលបានសុភមង្គលជាមួយអ្នកថ្មី ព្រោះនាងចង់ឃើញគាត់សប្បាយចិត្ត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


