Connect with us

ជីវិតកម្សាន្ដ

សល់ ៤ខែទៀតចូលរោងការ Mark-Kimberly រំភើបចិត្តខ្លាំង ដឹកដៃគ្នាបោះធៀបការរួចស្រេច

បានផុស

នៅ

មុនពេលហោះទៅអ៊ីតាលីដើម្បីរៀបចំ​ពិធី​មង្គលការនៅ​ខែ​កញ្ញាខាងមុខ គូស្នេហ៍ Mark-Kimberly បានបោះសំបុត្រការរួចជាស្រេច និងបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម ដែលនាំឱ្យសាច់ញាតិ មិត្តភក្តិ ព្រមទាំងអ្នកគាំទ្រនាំគ្នាចូលរួមអបអរយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សល់តែ ​៤​ខែ​ទៀតប៉ុណ្ណោះ ពិធី​ថ្ងៃ​រៀប​ការបស់តារាសម្ដែង Mark Prin និងតារាសម្ដែង Kimmy Kimberly នឹងប្រារព្ធឡើងនៅប្រទេសអ៊ីតាលី មុនពេលពួកគេមករៀបចំពិធីបែបប្រពៃណីថៃ នៅក្នុងស្រុក នាខែវិច្ឆិកា។

បើងាកទៅមើលធៀបការរបស់ Mark-Kimberly វិញ អ្នកគាំទ្រឃើញហើយលាន់មាត់សរសើរព្រោងព្រាតថាសាមញ្ញ ស្រស់ស្អាត និងមានន័យទៀតផង។ ​ធៀបការនេះមាន​ពណ៌​បៃតង រចនាឡើងតាមការស្រមៃរបស់គូស្នេហ៍ទាំងពីរ ជាមួយនឹងផ្កាដែល Kimberly ចូលចិត្ត បូករួមទាំងគំនូរ​វីឡា​ប្រណីតជាកន្លែង​រៀប​អាពាហ៍​ពិពាហ៍​​របស់ពួកគេ ​ស្ថិតនៅ​ក្បែរបឹង Como ប្រទេស​អ៊ីតាលី។

តាមរយៈឃ្លីបនៅលើគណនីបណ្ដាញសង្គមគូស្នេហ៍ Mark-Kimberly ពិតជាសប្បាយចិត្តខ្លាំង ហើយពួកគេបានសរសេរខេបសិននៅពីលើវីដេអូខ្លីថា “បង្ហាញធៀបអាពាហ៍ពិពាហ៍របស់យើងនៅបឹង Como!!!  នៅសល់តែ ៤ខែទៀតប៉ុណ្ណោះ!!! ​រំភើប​ខ្លាំង​ណាស់” ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម