ជីវិតកម្សាន្ដ
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) របស់លោក ភីថា លីមចារើនរ៉ាត់ ទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា ពេលនេះទាំងប្រវត្តិរូបនិងអត្តចរិតនារីក្នុងសុបិនរបស់លោក ត្រូវបានគេទម្លាយគ្មានសល់។

ជាមួយគ្នានេះដែរ ទំព័រហ្វេសបុកដ៏ល្បីមួយបានបង្ហោះវីដេអូចាស់របស់លោកភីថាក្នុងបទសម្ភាសន៍មួយ ដោយកាលពី ១៤ ឆ្នាំមុនលោកបាននិយាយពីអត្តចរិតនិងបុគ្គលិកលក្ខណៈរបស់របស់នារីក្នុងក្ដីសុបិនថា គឺជាតារាសម្ដែងស្រី Aff Taksaorn។
ក្នុងបទសម្ភាសន៍នោះ បុរសពោះម៉ាយរូបនេះបានបញ្ជាក់ថា “សម្រាប់ចរិតមនុស្សស្រីទូទៅ ខ្ញុំចូលចិត្តភាពស្រស់ស្អាតពីខាងក្នុង មិនចូលចិត្តការឆ្លងកាត់ការវះកាត់ ជាពិសេស កាន់តែមើលកាន់តែស្អាត ហើយកាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ។ Aff Taksorn គួរឲ្យស្រលាញ់ ចិត្តល្អ ធ្លាប់ជួបនាងម្ដង។ ពេលនោះខ្ញុំគិតថាខ្ញុំត្រូវតែសង្ហា ហើយហ៊ាននិយាយជាមួយនាង តែពេលជួបមុខពិបាកនិយាយជាមួយគាត់ ព្រោះអៀននឹងគាត់ណាស់”។

យ៉ាងណាមិញ ក្រោយឃ្លិបនៃការសម្ភាសន៍ត្រូវបានគេចែកចាយតាមអ៊ីនធឺណិត មហាជនជាច្រើនហាក់រំភើបនិងមានក្ដីត្រេកអរនឹងពួកគេទាំងពីរយ៉ាងខ្លាំង។ ថ្វីត្បិតតែវាជាវីដេអូកាល១៤ឆ្នាំមុន ប៉ុន្តែអ្នកទាំងពីរក៏ជាមនុស្សស្គាល់គ្នាកន្លងមកដែរ។ ម្យ៉ាងវិញទៀត ទាំងលោកភីថានិងតារាសម្ដែង Aff Taksorn សុទ្ធតែពោះម៉ាយនិងមេម៉ាយគ្មានគូគាប់ណាមកជំពាក់ចិត្តដូចមុនទេ។
ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះលោកលោក ភីថា លីមចារើនរ៉ាត់ ធ្លាប់ចេញមុខមកបញ្ជាក់ថា ទំនាក់ទំនងរវាងលោកនិងតារាសម្ដែងរៀមច្បង Aff Taksorn គ្រាន់តែជាមិត្តស្គាល់គ្នាប៉ុណ្ណោះ។ ហើយពួកគេក៏មិនមានអ្វីលើសនឹងដែរ ប៉ុន្តែទៅថ្ងៃមុខយ៉ាងណាទៀតទស្សនិកជនមានតែរង់ចាំមើលនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងទេ បើលោក ភីថា ឈ្នះឆ្នោត តើលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទីប៉ុន្មានរបស់ ថៃ?
ចុចអាន៖ Mark និង Kimberly បង្ហាញធៀបការ ខណៈ ៤ ខែទៀតចូលរោងការ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់
-
កីឡា៤ ថ្ងៃ មុន
បួខាវ និងក្រុមកីឡាឃីកបុកស៊ីងរបស់ខ្លួន នឹងមកដល់កម្ពុជានៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
-
កីឡា៧ ថ្ងៃ មុន
ពៅ សុខា ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ស៊ីហ្គេមនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទម្លាយមូលហេតុមិត្តភាពរវាង Selena Gomez និងមិត្តបរិច្ចាគក្រលៀន ឈានដល់ការខឹងសម្បារគ្នា
-
កីឡា១ សប្តាហ៍ មុន
សារព័ត៌មានថៃ សរសើរអាកប្បកិរិយារបស់ ខាន់ ចេសា ក្រោយឈ្នះកីឡាការិនី ហ្វីលីពីន
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅឥណ្ឌូណេស៊ី
-
កីឡា៦ ថ្ងៃ មុន
សមាសភាពអ្នកលេងគុនខ្មែរ៦រូបប្រកួតដណ្តើមមេដាយមាសស៊ីហ្គេមថ្ងៃនេះ