ជីវិតកម្សាន្ដ
Mark និង Kimberly បង្ហាញធៀបការ ខណៈ ៤ ខែទៀតចូលរោងការ
នៅសល់តែ៤ខែទៀតប៉ុណ្ណោះពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍តារាថៃ Mak- Kimberly នឹងប្រារព្ធធ្វើឡើងនៅខែកញ្ញា ក្នុងប្រទេសអ៊ីតាលី ខណៈអ្នកទាំងពីរបានបង្ហាញកាធៀបការពណ៌បៃតងត្រៀមអញ្ញើញភ្ញៀវពិសេសៗក្នុងថ្ងៃមង្គលរបស់ខ្លួន។

តាមរយៈវីដេអូឃ្លិបមួយបានបង្ហាញពីគូស្នេហ៍ Kimberly-Mak បង្អួតធៀបការដែលពេលនេះបានធ្វើរួចរាល់ ហើយក៏ត្រៀមអញ្ជើញភ្ញៀវជិតស្និទ្ធប៉ុណ្ណោះឲ្យចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ពួកគេ។ សម្រាប់ធៀបនេះបានធ្វើឡើងដោយមានពណ៌បៃតង រចនាឡើងតាមការស្រមើស្រមៃរបស់គូស្នេហ៍ វាជាគំនូរដ៏ស្រស់ស្អាតជាមួយនឹងផ្កាដែល Kimberly ចូលចិត្តខ្លាំង ហើយវាក៏ជាគំនូរវីឡាប្រណីតជាកន្លែងរៀបអាពាហ៍ពិពាហ៍ ដែលស្ថិតនៅកៀកបឹងដ៏ស្រស់ស្អាត Como នៃប្រទេសអ៊ីតាលី។
នៅក្នុងឃ្លិបដែលបង្ហាញពីក្ដីរភើបនិងរីករាយរបស់គូស្នេហ៍ Kimberly-Mak បានដាក់ខេបសិនថា “បង្ហាញធៀបអាពាហ៍ពិពាហ៍របស់យើងដែលស្ថិតនៅកៀកបឹង Como!!! សូមអរគុណដល់រឿងព្រេង midear_invitations ។ វាដូចជាការយករូបភាពនៅក្នុងចិត្តរបស់ពួកយើង! ខ្ញុំចូលចិត្តវាជាងគេ ៤ ខែទៀត! ខ្ញុំរំភើបខ្លាំងណាស់”។
យ៉ាងណាមិញទស្សនិកជនជាច្រើនបានសម្រុកជូនពរដល់គូស្នេហ៍ថ្មីថ្មោង បន្ទាប់ពីអ្នកទាំងពីរត្រៀមក្លាយជាគូស្វាមីភរិយា ក្នុងនោះហ្វេនបានជូនពរឲ្យពួកគេមានតែសុភមង្គល ហើយថែមទាំងមានអ្នកខ្លះសប្បាយចិត្តជួសគូស្នេហ៍ Kimberly ផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ណាខ្លះ លេចមុខទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


