ជីវិតកម្សាន្ដ
Rosé បង្អួតសម្រស់និងគ្រឿងអលង្ការតម្លៃខ្ទង់ម៉ឺនដុល្លារ ក្នុងមហោស្រពភាពយន្ត Cannes
Rosé សមាជិក BLACKPINK បានបង្អួតសម្រស់ក៏ដូចជាទទួលការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៦ ជាពិសេសគ្រឿងអលង្ការក្រវិលមួយគូមានតម្លៃខ្ទង់ម៉ឺនដុល្លារ ។

ថ្មីៗនេះ Rosé សមាជិក BLACKPINK បានបង្ហាញខ្លួនមិននឹកស្មានដល់ក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៦។ ការប្រកាសនេះត្រូវបានធ្វើឡើងតែមួយថ្ងៃមុនព្រឹត្តិការណ៍នេះ ជាមួយគ្នាJennie ក៏ត្រូវបានប្រកាសថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងមហោស្រពភាពយន្តនៅលើកម្រាលព្រំក្រហមសម្រាប់រឿង “The Idol” ។ ដូចការរំពឹងទុកសមាជិកទាំងពីររបស់ BLACKPINK នឹង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ Rosé នៅឯមហោស្រពភាពយន្ត Cannes លើកទី ៧៦ នាងបានស្លៀករ៉ូបពណ៌ខ្មៅមកពីម៉ាកយីហោ Saint Laurent ដែលនាងជាទូតសុឆន្ទៈ ឲ្យប្រេននេះ។ ជាមួយគ្នានេះ Rosé ក៏បានពាក់ក្រវិលមួយគូមកពីម៉ាកយីហោ Tiffany & Co. ដែលមានតម្លៃ ២២,៩ លានវ៉ុន (ប្រហែល ១៧.២០៩ ដុល្លារ ) ហើយនិងចិញ្ចៀនត្បូងកណ្តៀង និងពេជ្រតម្លៃ ១១.៥០០ ដុល្លារ ។
ស្បែករលោងរបស់ Rosé រួមផ្សំជាមួយនឹងការតុបតែងមុខ បានបង្ហាញភាពស្រស់របស់នាងនិងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ដោយពូកគេបានសរសើរចំពោះរូបរាងរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ ដោយនិយាយថា “ស្អាតណាស់ និងទាន់សម័យ” ។

យ៉ាងណាមិញ មុននឹងដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៦ Rosé ក៏បានចូលរួមការបញ្ចាំងភាពយន្តខ្លី “Strange Way of Life” ដែលដឹកនាំសម្តែងដោយលោក Pedro Almodóvar ផងដែរ ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖ធ្លាយឃ្លិប V និង Jennie ដើរចាប់ដៃគ្នាយ៉ាងផ្អែមល្ហែមនៅប៉ារីស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


