ជីវិតកម្សាន្ដ
តារាសម្ដែងមួយរូបរម្លឹកគុណបំណាច់ដល់បុគ្គលល្បីៗ២រូបធ្លាប់ជួយខ្លួនកាលពី២៥ឆ្នាំមុន
តារាសម្តែងដែលទទួលបានកាគាំទ្រខ្លាំងតាមរយៈខ្សែភាពយន្តរឿង «អ្នកទោសហែកគុក» គឺលោក សាវិន ហ្វីលីព ថ្មីៗនេះបានបញ្ចេញនូវរូបថតអតីតកាលចំនួន២សន្លឹក រម្លឹកដល់រឿង២៥ឆ្នាំមុន។
ជាមួយគ្នានៃការរំលេចរូបថតពីរសន្លឹករម្លឹកដល់រឿងអតីតកាល២៥ឆ្នាំមុននេះដែរលោក សាវិន ហ្វីលីព ក៏បានបង្ហើបនូវការដឹងគុណចំពោះបុគ្គលល្បីៗ២រូបដែលធ្លាប់ជួយលោកឲ្យមានឈ្មោះល្បីលើវិថីសិល្បៈរហូតដល់ពេលបច្ចុប្បន្ន។

លោកថា មានឱកាសសិល្បៈដល់សព្វថ្ងៃនេះ គឺបានបុគ្គលល្បី២រូនោះហើយដែលបានជួយលោកឲ្យសាងកេរ្តិ៍ឈ្មោះល្បី។ លោក សាវិន ហ្វីលីព បានប្រាប់កម្ពុជាថ្មីឲ្យដឹងបន្ថែមថា នេះជារូបថតរបស់ខ្ញុំកាលពី២៥ឆ្នាំមុន(១៩៩៥)ដែលបានសម្តែងនៅក្នុងភាពយន្តភាគរឿង«ភ្នំទាបជាងស្មៅ»។ លោកបន្តថា ពេលឃើញឬរម្លឹកដល់រឿងនេះ គឺលោកចងចាំមិនភ្លេចឡើយចំពោះពួកគាត់។

តារាសម្តែងរូបនេះបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណរបស់បុគ្គលទាំង២ខាងលើទៀតថា “សម្រាប់ខ្ញុំផ្ទាល់ពេលនេះតែងតែនឹកដល់គុណអ្នកដឹកនាំរឿងល្បីឈ្មោះគឺលោក ហ្វៃ សំអាង និងលោក ស្រី អ៊ីវ៉ែត សំ ជាម្ចាស់ផលិតកម្មអង្គរវត្តដែលបានជ្រើសរើសយកខ្ញុំអោយចូលរួមសម្ដែងក្នុងរឿងនោះ ទើបធ្វើអោយខ្ញុំអាចមានឱកាសត្រឡប់មកសាងកេរ្តិ៍ឈ្មោះម្ដងទៀតនាអំឡុងឆ្នាំ២០១០ក្នុងពិភពសិល្បៈរហូតដល់ថ្ងៃនេះ”។
សូមជម្រាបថា លោក សាវិន ហ្វីលីព បច្ចុប្បន្នមហាជនកត់សម្គាល់ឃើញថាខណៈពេលដែលអាជីពសិល្បៈនិងមុខជំនួញអចលទ្រព្យបានដំណើរការជោគគជ័យនោះគឺកាន់តែធ្វើឲ្យលោកមានទំនុកចិត្តខ្ពស់ទាំងអាជីពសិល្បៈនិងមុខជំនួញ ស្របពេលដែលចំណូលក៏ហក់ឡើងផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


