Connect with us

ជីវិតកម្សាន្ដ

តារាស្រីចិន ៤ ដួង លេចធ្លោខ្លាំងរឿងសម្រស់ លើកម្រាលព្រំក្រហម

បានផុស

នៅ

ព្រឹត្តិការណ៍កម្រាលព្រំក្រហមគឺជាឱកាសសម្រាប់តារាចិនដើម្បីបង្អួតសម្រស់របស់ពួកគេ។ តារា​ជាច្រើន​បាន​ល្បីល្បាញ​ដោយសារ​រូបរាង​លើកម្រាលព្រំ​ក្រហម​ដ៏​ស្រស់​ស្អាត ស្របពេលថ្មីៗនេះ អ្នកនិយម​លេង​អ៊ីនធឺណិត​បានបោះឆ្នោតឲ្យ​តារា៤ដួង​កំពុង​ជះ​ភាព​ស្រស់​ស្អាត​ទាក់​ចិត្ត​អ្នកទស្សនាលើកម្រាលព្រំក្រហម។

ហ្វាន់ ពីងពីង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វាន់ ពីងពីង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជារឿងព្រេងនៃ​កម្រាល​ព្រំ​ក្រហម​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ តាំងពីនាងមិនទាន់ល្បី ឬឈានដល់កម្រិតកំពូលនៃអាជីពរបស់នាងមិនដែល​ធ្វើឲ្យអ្នកគាំទ្រ​ខកចិត្ត នៅពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នានា។ ថ្មីៗនេះ បើទោះបីជាត្រូវបានផ្សាភ្ជាប់​នៅក្នុងទីផ្សារប្រទេសចិនក៏ដោយ ប៉ុន្តែរូបរាងដ៏ស្រស់ស្អាត​របស់តារាស្រីនៅ Cannes នៅតែធ្វើ​ឲ្យ​អ្នកនិយមលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់។

Dilraba Dilmurat

តារាស្រីបន្ទាប់ពី ហ្វាន់ ពីងពីង ​គឺ Dilraba Dilmurat ខណៈពេលដែលនាង​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​សម្រស់​របស់នាងបានក្លាយជា​ប្រធានបទនៃការពិភាក្សាអស់រយៈ​ពេលជាយូរ​មកហើយ។

Angelababy

សម្រាប់ Angelababy ថ្វីត្បិតតែនាងមិនមានអាជីពលេចធ្លោដូចមិត្តរួមអាជីពក្នុងវ័យដូចគ្នាក៏ដោយ ប៉ុន្តែសម្រស់របស់នាងមិនអាចប្រកែកបានឡើយ។ ទើបតែ​ឈានចូលវ័យ៣៤ឆ្នាំ ប៉ុន្តែតារាស្រីរូបនេះ នៅតែ​ទាក់ទាញ​ចិត្ត​ក្មេងៗជំនាន់ក្រោយ រាល់ពេលដែលនាងចូលរួម​លើ​កម្រាល​ព្រំ​ក្រហម។

Yang Mi

Yang Mi រក្សាបានប្រជាប្រិយភាពជិត២០ឆ្នាំ ក៏ជាឈ្មោះដ៏​ក្តៅ​គគុកដែលរំពឹងថានឹងលេចមុខក្នុងកម្មវិធីកម្សាន្តនានា។ រាល់ពេលទៅដើរលើកម្រាលព្រំក្រហម គឺជា​ពេល​ដែល​អ្នក​និយម​លេងអ៊ីនធឺណេតមានការ​សរសើរពីសម្រស់​ដ៏ស្រស់ស្អាត​របស់​ម្តាយ​កូន​មួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ថ្ងៃបិទមហោស្រពភាពយន្ត Cannes ហ្វាន់ ពីងពីង នៅតែជាតារាចិនមានឥទ្ធិពលលើឆាកអន្តរជាតិ

ចុចអាន៖តារា ចិន ៤ រូប ត្រូវគេចាត់ទុកថាជារាជិនីសម្រស់ លើកម្រាលព្រំក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម