ជីវិតកម្សាន្ដ
តារា ចិន ៤ រូប ត្រូវគេចាត់ទុកថាជារាជិនីសម្រស់ លើកម្រាលព្រំក្រហម
កម្រាលព្រំក្រហមគឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ភាពស្រស់ស្អាត ដើម្បីបញ្ជាក់ពីជំហររបស់ពួកគេ។ មិនត្រឹមតែបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ល្អនោះទេ រាល់ពេលដែលម្នាក់ៗបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ទស្សនិកជនតែងតែផ្គូផ្គងជាមួយនឹងសំលៀកបំពាក់ ការតុបតែងមុខមាត់។
ដូច្នេះហើយ នៅក្នុង showbiz រឿងកម្រាលព្រំក្រហម តែងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនបានបោះឆ្នោតជ្រើសរើសស្រីស្អាត ៤ រូបនៃកម្រាលព្រំក្រហមរបស់ Cbiz ដូចខាងក្រោម។
១ Angelababy

មុនពេលល្បីល្បាញ Angelababy ធ្លាប់ជាម្ចាស់ហាងធ្វើក្រចក និងជាតារាបង្ហាញម៉ូដ។ ដូច្នេះមិនចម្លែកនោះទេ ដែលភាពស្រស់ស្អាតរបស់នាងរសើបលើវិស័យម៉ូដ។ រាល់ពេលដែលតារាស្រីរូបនេះបង្ហាញមុខម្ដងៗ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់ ជាពិសេសលើកម្រាលព្រំក្រហម។ លើសពីនេះ នៅពេលដែលនាងបង្ហាញខ្លួន អ្នកនិយមលេងអ៊ីនធឺណេតតែងខ្សឹបខ្សៀវលើតម្លៃនៃរ៉ូបលំដាប់ខ្ពស់ និងគ្រឿងអលង្ការ។
២ Dilraba Dilmurat

បើហៅឈ្មោះសម្រស់កម្រាលព្រំក្រហមរបស់ Cbiz ច្បាស់ជាមិនអាចមើលរំលង Dilraba Dilmurat បានឡើយ។ មានសម្រស់ស្រស់ស្អាត ទាំងផ្អែមល្ហែម និងទាក់ទាញ នាងតែងត្រូវបានអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្ត។ ក្រៅពីភាពស្រស់ស្អាតបែបបស្ចិមប្រទេសដែលមានច្រមុះខ្ពស់ ស្នាមញញឹម ភ្នែកមូលធំៗ និងមន្តស្នេហ៍ដ៏ប្រណិតនោះ តារាស្រីរូបនេះ ក៏ទទួលបានពិន្ទុលើម៉ូដសំលៀកបំពាក់ដ៏ស្រស់ស្អាត និងមុខមាត់របស់នាងនៅពេលបង្ហាញខ្លួនលើកម្រាលព្រំក្រហម។
៣ Yang Mi

Yang Mi ជាឈ្មោះក្នុងបញ្ជីសម្រស់កម្រាលព្រំក្រហមរបស់ Cbiz។ ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះនាងតែងតែរក្សាបាននៅចំណាប់អារម្មណ៍និងកោសរសើរលើសម្រស់ ចំពោះសមត្ថភាពរបស់នាងក្នុងការផ្លាស់ប្ដូរស្ទីលក្នុងកម្មវិធីផ្សេងៗ។
៤ Ni Ni

Ni Ni គឺជាតារាស្រីម្នាក់នៃឧស្សាហកម្មកម្សាន្តចិន នៅពេលដែលនាងត្រូវបានរកឃើញដោយអ្នកដឹកនាំរឿង Zhang Yimou ហើយបានជួយឲ្យល្បីល្បាញ។ មិនត្រឹមតែការសម្ដែងប៉ុណ្ណោះទេ នាងក៏ត្រូវបានគេស្រឡាញ់ចំពោះសម្រស់ដ៏ប្រណិត ភាពថ្លៃថ្នូរ និងបុគ្គលិកលក្ខណៈរបស់នាងផងដែរ។ ជាមួយនឹងទឹកមុខរាងជ្រុង កែវភ្នែក និងការសម្តែងចម្រុះ Ni Ni មានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងនៃតារាភាពយន្ដដ៏ឆ្នើម ដែលត្រូវបានទទួលស្គាល់ដោយប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងអ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏មានម៉ូដគួរឲ្យចាប់អារម្មណ៍ខ្លាំង រាល់ពេលបង្ហាញខ្លួនលើកម្រាលព្រំក្រហម ។
លើសពីនេះដែរ នាងបានជាប់ក្នុងតារាបង្ហាញម៉ូដកំពូលទាំង១០របស់អាស៊ីអស់ជាច្រើនឆ្នាំមកហើយ ស្របពេល Ni Ni ជាឈ្មោះដែលម៉ាកយីហោម៉ូដអន្តរជាតិពេញនិយម។ ជារឿយៗនាងបង្ហាញមុខនៅលើក្របទស្សនាវដ្ដីចិនដ៏ល្បីល្បាញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ ៤ យ៉ាងជួយតួស្រីរឿង “ល្បិចក្នុងរាជវាំង” រក្សាចង្កេះនៅស្លីម និងមានសម្រស់ក្មេងជាងវ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


