ជីវិតកម្សាន្ដ
ថ្ងៃបិទមហោស្រពភាពយន្ត Cannes ហ្វាន់ ពីងពីង នៅតែជាតារាចិនមានឥទ្ធិពលលើឆាកអន្តរជាតិ
នាថ្ងៃទី ២៨ខែឧសភា ពិធីបិទមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣ចុងក្រោយ បានប្រារព្ធឡើងយ៉ាងឧឡារិកជាមួយនឹងតារាល្បីៗប្រមូលផ្តុំគ្នានៅលើកម្រាលព្រំក្រហម ខណៈ ហ្វាន់ ពីងពីង បង្ហាញខ្លួនដ៏ទាន់សម័យអមនឹងការរចនានៃការប្រមូល Haute Couture Spring/Summer 2023 របស់ Georges Hobeika ។

នៅលើកម្រាលព្រំក្រហមមានហ្វូងមនុស្សចូលរួមប្រកួតប្រជែងថតរូបនៅពីមុខកាមេរ៉ានោះ សម្រស់របស់តារាចិនរូបនេះ ត្រូវបានគេរៀបចំយ៉ាងពេញទំហឹងនៅក្នុងកន្លែងទំនេរមួយដើម្បីបង្អួតសាច់សដូចសំឡីរបស់នាង ហើយបង្ហាញនៅរូបរាងរ៉ូបគ្មានខ្សែបញ្ចេញដើមទ្រូងមូលក្លំ។
យ៉ាងណាមិញ សម្រស់ដ៏ទាក់ទាញរបស់តារាវ័យ ៤២ ឆ្នាំរូបនេះ មិនអាចបញ្ចប់បានដោយគ្មានការរៀបចំគ្រឿងអលង្ការត្បូងចម្រុះពណ៌ជាមួយនឹងដុំក្ររវិលត្បូងមូលដែលមានតម្លៃថ្លៃ ស្របពេលដែលការបង្ហាញខ្លួននៅថ្ងៃចុងក្រោយរបស់នាងត្រូវទស្សនិកជនថាជាតារាមានឥទ្ធិពលខ្លាំង។ ជាពិសេសគេថែមទាំងដឹងទៀតថា ហ្វាន់ ពីងពីង បាននាំយកសំលៀកបំពាក់ជាង ១០ ឈុតសម្រាប់រយៈពេល ១២ ថ្ងៃ ជាមួយនឹងស្ទីលប្លែកៗ ប៉ុន្តែនៅតែបង្ហាញពីភាពខុសប្លែករបស់នាងមិនជាន់ឈុតគ្នាដដែលសាំភ្នែកមហាជនទេ។
ទោះយ៉ាងណាក៏ដោយនៅថ្ងៃចុងក្រោយនៃមហោស្រពភាពយន្តដ៏ល្បីល្បាញតារាចិនហ្វាន់ពីងពីង បានអះអាងដោយជោគជ័យនូវជំហរដែលមិនធ្លាប់មានពីមុនមកជាមួយនឹងការត្រឡប់មកវិញដ៏អស្ចារ្យរបស់នាង បន្ទាប់ពីឃ្លាតឆ្ងាយពីគ្នាជាច្រើនឆ្នាំតាមរយៈព្រឹត្តិការណ៍អន្តរជាតិរាប់មិនអស់ដូចជា មហោស្រពភាពយន្តទីក្រុងប៊ែកឡាំង, ប៉ារីសម៉ូដសប្តាហ៍, អូស្ការ និងចុងក្រោយជាស៊េរីនៃថ្ងៃដ៏វែងនៅ Cannes ឆ្នាំ ២០២៣៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ុន្មានឈុតរបស់ Chompoo លេចធ្លោលើកម្រាលព្រំក្រហម Cannes អស់ ៨ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


