ជីវិតកម្សាន្ដ
សាយ ត្រៀមបង្កើតកម្មវិធីរត់ឡើងប្រាសាទព្រះវិហារ អបអរខួបលើកទី ១៥ ឆ្នាំ ចុះបញ្ជីបេតិកភណ្ឌ
ដើម្បីចូលរួមអបអរខួបលើកទី ១៥ ឆ្នាំ ដែលប្រាសាទព្រះវិហារចុះបញ្ជីបេតិកភណ្ឌពិភពលោក សាយ បានបង្ហើបនូវគម្រោងបង្កើតកម្មវិធីរត់ឡើងប្រាសាទព្រះវិហារ ៧ គីឡូម៉ែត្រ អបអរសាទរខួបលើកទី ១៥ ឆ្នាំ ចុះបញ្ជីបេតិកភណ្ឌពិភពលោក។

លោក អ៊ួន បឋម ហៅ សាយ ត្រូវបានគេស្គាល់ថាជាតារាចម្រៀងប្រុស Original Song បច្ចុប្បន្នក៏កត់សម្គាល់ឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងតាមរយៈការងារសប្បុរសធម៌ជួយសង្គម និងវិស័យសិល្បៈជាដើម។

ទន្ទឹមគ្នា នៃសន្ទុះគាំទ្រកាន់តែហក់ឡើងនេះដែរ លោក សាយ ក៏មិនដែលភ្លេចឡើយចំពោះការងារកៀរគររកថវិកាដើម្បីជួយដល់កុមារនៅកម្ពុជា។ សកម្មភាពនេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីមជ្ឈដ្ឋានមហាជនគ្រប់ទីកន្លែង។

យ៉ាងណាមិញ សាយ បានបង្ហើបគម្រោងបង្កើតកម្មវិធីរត់ឡើងប្រាសាទព្រះវិហារអបអរសាទរខួបលើកទី ១៥ ឆ្នាំ ចុះបញ្ជីបេតិកភណ្ឌ។ លោក សាយ បានបង្ហោះថា «បើខ្ញុំធ្វើកម្មវិធីរត់ឡើងប្រាសាទព្រះវិហារ ៧ គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបលើកទី ១៥ ប្រាសាទព្រះវិហារចុះបញ្ជីបេតិកភណ្ឌពិភពលោក អ្នកទាំងអស់គ្នា នឹងចូលរួមរត់ជាមួយខ្ញុំដែរឬទេ?»។

កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ នេះ កម្ពុជាថ្មី បានទំនាក់ទំនងតាមទូរស័ព្ទដើម្បីសូមការសួរនាំបន្ថែមពីលោក សាយ ដែរ តែនៅពេលទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកបើតាមការបញ្ជាក់ប្រាប់សារព័ត៌មានមួយ លោក សាយ ថា លោកកំពុងរៀបចំការស្នើសុំដំណើរការកម្មវិធីឲ្យជាក់លាក់សិន ទើបអាចបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


