ជីវិតកម្សាន្ដ
ឯម រៀម សុំទោសកំហុសឆ្គងធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា
ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃ និងត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញវិធានការក្ដៅព្រមានឲ្យលោក ឯម រៀម លុបចោលបន្ទាន់នូវរូបភាពស្រើបស្រាលននលគកនោះ ពេលនេះសាមី ខ្លួនបានចេញមកសុំទោស និងបញ្ជាក់ថា នេះជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe។

លោក ឯម រៀម បានលើកឡើងថា «សូមគោរព និងទទួលបានហើយ ខ្ញុំបាទ EM RIEM បានលុបចោលហើយ តាមពិតជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe ហើយខ្ញុំបាទផុសក្នុង Story Facebook គ្រាន់តែចង់ចែករំលែកពី App សម្រាប់ Edit រូបភាព before និង after ដែលមានបងប្អូនជាច្រើនចង់បានរាងរបស់គាត់ទៅជាមានសាច់ដុំធំៗ ដោយមិនមានចេតនាអ្វីទេ»។

អ្នកច្នៃម៉ូដរូបនេះ បានបញ្ជាក់ថា «ដូចនេះហើយសូមអភ័យទោស និងសូមទោសចំពោះកំហុសឆ្គង នៃការចែករំលែករូបភាពនេះ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា»។

សូមជម្រាបដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ សូមជូនជម្រាបមកលោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោកមានលក្ខណៈអាស ដែលបណ្តាលឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។

ក្រសួង បានបន្តថា ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំអប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្ដងរួចហើយ ហេតុនេះក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ តម្រូវឲ្យលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្ដាញផ្សព្វផ្សាយសង្គម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ប្រសិនបើលោកមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។

ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ សង្ឃឹម និងជឿជាក់ថា លោកពិតជាអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឲ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ នៃប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមាន ចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ