Connect with us

ជីវិតកម្សាន្ដ

សូ ដានីតា បញ្ជាក់ថា នាងជាជនរងគ្រោះទទួលថ្មបាក់រឿងដោះបំណុលតុងទីន

បានផុស

នៅ

អ្នកនាង សូ ដានីតា ដែល​ជា​តារា​ចម្រៀង និង​សម្ដែង​ល្បីឈ្មោះ ថ្មីៗ​នេះ​បាន​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​នូវ​រឿងរ៉ាវ​ដែល​នាង​កំពុង​ប្រឈម​ជាមួយ​ការ​លេង​តុងទីន ត្រូវ​គេ​បោក​មិន​សង។ នាង​ថា ខ្លួន​គឺជា​ជនរងគ្រោះ​ដោយសារ​កូន​តុងទីន​ជាច្រើន​គេចវេះ​ធ្វើ​ឲ្យ​រ៉ាប់រង​តែ​ម្នាក់ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​កូន​មួយ សូ ដានីតា បាន​រៀបរាប់​ហេតុផល​ដូច្នេះ​ថា «រៀន​អាន​រៀន​ចាំ​សាជាថ្មី​អ្វីៗ នៃ​ការ​លាប​ពណ៌​ក៏​មាន​ច្រើន​មក​លើ​ខ្ញុំ​រួចហើយ អរគុណ​ពិភពលោក​ដែល​តែងតែ​មាន​មនោសញ្ចេតនា​ក្លែងក្លាយ​មក​លើ​រូប​ខ្ញុំ​រហូត​មក។ ហើយ​ពួក​អ្នក​បោក​ខ្ញុំ​ទៅ​ឲ្យ​ខ្ញុំ​ទទួល​ថ្ម​បាក់​តែ​ម្នាក់ឯង ល្មម​ក្រោក​ពី​ងាប់​នៅ? លុយ​តុងទីន​ខ្ញុំ​សង​គេ គេ​ប្រមាថ​ខ្ញុំ ខ្ញុំ​រ៉ាប់រង​ក៏​ព្រោះតែ​ពួក​សន្តាន​អន់​ជាង​សត្វ​ឯង​ទាំង​អស់ហ្នឹង»។

តារា​ចម្រៀង​អ្នកនាង សូ ដានីតា បាន​បន្ថែម​ទៀត​ថា «រៀបចំ​ផុស​ម្ដង ១ ម្ដង ១ ឲ្យ​គេ​ស្គាល់​មុខ​ពួក​បោក និង​មិន​ឲ្យ​ពួក​អ្នកឯង​មានមុខ​ធ្វើការ​អ្វី​បាន ព្រោះ​បាត់​ឈឹង​យក​លុយ​រត់គេច​បាត់ស្រមោល»។ ក្នុង​នោះ​ក៏​មាន​ការ​លើកទឹកចិត្ត​អ្នកនាង សូ ដានីតា ផង​ដែរ ដោយ​ខ្លះ​ថា ស៊ូ​ឡើង មាន​មិន​ដែល​បី​ដំណ ក្រ​មិន​ដែល​បី​ជំនាន់ ឲ្យ​តែ​សល់​ជីវិត​ត្រូវ​តែ​មាន​សង្ឃឹម។

សូម​បញ្ជាក់​ដែរ​ថា នា​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​តារា​ប្រុស​-ស្រី​ល្បីៗ​មួយ​ចំនួន បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប និង​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រហែល​គ្នា​ជុំវិញ​ការ​លង់ខ្លួន​អស់​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ ដោយ​ហេតុផល​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​បញ្ហា នៃ​ការ​លេង​តុងទីន​នេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម