ជីវិតកម្សាន្ដ
ទោះជួបវិបត្តិកូវីដ តារាស្រី៦រូបនេះ នៅតែមានមុខជំនួញអនឡាញផ្ទាល់ខ្លួន
ស្របពេលដែលបញ្ហាជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពីថ្មីៗនោះឃើញថា មានប្រជាពលរដ្ឋខ្មែរនិងតារាសិល្បៈប្រុស-ស្រីមួយចំនួន ត្រូវបានបាត់បង់ចំណូលខ្លះៗ ដោយសារការងារត្រូវបានពន្យារពេល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែកបើចាប់អារម្មណ៍មកមើលតារាស្រីល្បីៗចំនួន១០រូបនេះវិញ ត្រូវបានគេកត់សម្គាល់ឃើញ ថាថ្វីត្បិតជំងឺកូវីដ-១៩ហាក់នៅមិនទាន់ស្ងប់ស្ងាត់យ៉ាងណាក្តីតែសម្រាប់អាជីពថ្មីនៃការចាប់យកមុខរបរលក់ផលិតផលតាមអនឡាញរបស់ពួកគេ នៅតែមានទីផ្សារគាំទ្រពីអតិថិជននិងអាចរកបានប្រាក់ចំណូលខ្ពស់ទៀតផង។
ជាក់ស្តែងថ្ងៃនេះ សូមបង្ហាញមុខតារាស្រីល្បីៗចំនួន ១០រូប ដែលកំពុងមមាញឹកលើអាជីពលក់ផលិតផលតាមអនឡាញនារដូវកាលជំងឺកូវីដ-១៩ដូចខាង ក្រោម។
១. មាស សុខសោភា ថ្វីត្បិតអាជីពសិល្បៈមានភាពរវើយខ្លះដោយសារជំងឺកូវីដ-១៩ តែមុខរបរលក់ផលិតផលថែរក្សាសម្ផស្សតាមអនឡាញ នៅតែដំណើរដូចដើម។ អ្នកនាង មាស សុខសោភា សព្វថ្ងៃជាតំណាងផ្សព្វផ្សាយនិងលក់ផលិតផលសម្រស់ធម្មជាតិ។


២. អ្នកនាង ពេជ្រ សោភា គឺជាតារាចម្រៀងល្បីឈ្មោះឈរលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាស ហើយដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបធ្វើឲ្យកម្មវិធីចេញច្រៀងតាមការប្រគំតន្ត្រី នៅតាមបណ្តាខេត្តនានា ត្រូវបានពន្យារពេលឬលុបចោល។ ប៉ុន្តែទោះបីបញ្ហានេះ ត្រូវបានជាប់គាំងតែបច្ចុប្បន្ននាងងាកមកចាប់យកការLiveលក់ផលិតផលតាមអនឡាញ ផងដែរ។


៣. តារាចម្រៀង សុខ ពិសី បានឲ្យដឹងថា ទោះបីបច្ចុប្បន្នអាជីពសិល្បៈរបស់នាងហាក់ស្ងប់ស្ងាត់បន្តិចក៏ពិតមែន តែសម្រាប់អាជីពលក់ផលិតផលថែរក្សាសម្រស់ នៅលើប្រព័ន្ធអនឡាញ នៅតែមមាញឹកនិងបន្តដំណើរការទៅមុខជាធម្មតា។


៤. តារាស្រី ទេព បូព្រឹក្ស ទោះបីអាជីពសិល្បៈបាត់បង់ឱកាសទីផ្សារ ព្រោះតែជំងឺកូវីដ-១៩ តែបើសង្កេតពីសកម្មភាពនាងហាក់មានការរវល់ខ្លាំងលើការL ive លក់ផលិតផងអនឡាញទាំងគ្រឿងថែរក្សាសម្ផស្សនិងអាហារជាដើម។


៥. អ៊ីវ៉ា តារាចម្រៀងសាន់ដេ ទន្ទឹមគ្នាដែលទីផ្សារសិល្បៈរបស់នាង ក៏មានភាពជាប់គាំងមួយរយៈពេលនេះដែរ សព្វថ្ងៃតារាស្រីមកពីខេត្តកំពង់ស្ពឺរូបនេះ ក៏កំពុងចាប់អាជីអនឡាញ ដើម្បីបង្កើនចំណូលផ្ទាល់ខ្លួនបន្ថែមពីលើអាជីពសិល្បៈផងដែរ។


៦. តារាពហុជំនាញ ខាត់ សុឃីម ឯណេះវិញ ក្រោយពេលដែលអាជីពសិល្បៈនិងសម្អាងការ ត្រូវបានខកខាននាអំឡុងពេលជំងឺកូវីដ-១៩នេះដែរ ពេលនេះនាងបែរមកចាប់ផ្តើមជ្រើសរើសអាជីពលក់ផលិតផលតាមទីផ្សារអនឡាញដូចតារាប្រុស-ស្រីឯទៀតផងដែរ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ៕


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មោទកភាព! សាយ បានប្រគល់ប្រាក់៥០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


