Connect with us

ព័ត៌មានជាតិ

មោទកភាព! សាយ បាន​ប្រគល់​ប្រាក់៥០​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ​

បានផុស

នៅ

​ព្រឹត្តិការណ៍​“​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” គឺជា​ព្រឹត្តិការណ៍​មនុស្សធម៌​ដ៏​ល្បីល្បាញ និង​មានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ជាពិសេស​នៅ​លើ​បណ្តាញ​សង្គម​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ពី​យុទ្ធនាការ «១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា​” “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​នេះ ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់​ ហើយ​បាន​ផ្ដល់​ថវិកា​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នា​ព្រឹក​ថ្ងៃទី​២៥ ​ខែ​មករា ​ឆ្នាំ​២០២១​នេះ ដែល​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​លោក អ៊ួ​ន បឋម ហៅ​សាយ ដែល​មហាជន​បាន​ដាក់​រហស្សនាម​ឲ្យ​ថា ជា​វីរជន និង​ជា​អ្នកផ្ដើមគំនិត​មនុស្សធម៌​នេះ បាន​ឲ្យ​ដឹងថា ថវិកា​ជិត​៥០​ម៉ឺន​ដុល្លារ​នេះ គឺជា​ថវិកា​សប្បុរសធម៌​ទទួល​បាន​ពី​ព្រឹត្តិការណ៍​របស់​ខ្លួន ដែល​ប្រមូល​ចាប់ពី​ថ្ងៃទី​០៦​ ខែតុលា ​ឆ្នាំ​២០២០​ដល់​ថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០២១ ដែល​មាន​ថវិកា​សរុប​ចំនួន​ជាង​២​ពាន់​២៥​លាន​រៀល​( ២,០២៥,៦០៩,៧១០​រៀល​)​ដែល​ស្មើ​នឹង ៤៩៤,០៩១ ដុល្លារ​អាមេរិក​។​ លោក​បាន​បន្ដ​ថា ថវិកា​នេះ ​បាន​ប្រគល់​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ដំណើរ​ប្រតិបត្តិ​ការណ៍​ពិនិត្យ​និង​ព្យាបាល​ថែទាំ ដល់​កុមារ​រងគ្រោះ​កម្ពុជា​ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ក្នុង​ការ​រួមចំណែក​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។​

​គួរ​រំលឹក​ផង​ដែរ ថា ព្រឹត្តិការណ៍​សប្បុរសធម៌ រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០២០ ដោយ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​។ សាយ និង​ក្រុមការងារ​លះបង់​កម្លាំង កាយ​ចិត្ត និង​ពេលវេលា រត់​អស់​រយៈពេល ៩៩​ថ្ងៃ ឆ្លងកាត់​២១​ខេត្ត ។ ព្រឹត្តិការណ៍​នេះ ​ត្រូវ​បាន​រាប់បញ្ចូល ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អំឡុង​ពេល​នៃ​ការរត់ សាយ តែងតែ​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ធ្វើការ​បរិច្ចាគ​មកកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន ដើម្បី​រំលឹកស្មារតី​ចែករំលែក ជាពិសេស​ដល់​កុមារ​រងគ្រោះ​កម្ពុជា ដែល​ការ​សេវា​សុខភាព​ ដែល​មាន​គុណភាព​ល្អ​។ ចំណែក​មូលនិធិ​ដ៏​ធំ​មួយ​នៃ​មូលនិធិ​ទទួល​បាន គឺ​មូលនិធិ​ពី​យុទ្ធនាការ «១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា ពី​ព្រឹត្តិការណ៍​” “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ។ បាន​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ និង​ពោរពេញ ដោយ​ស្នាមញញឹម ហើយ​មានការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ពី​មហាជន​។​

​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​ត្រឹមតែ​ផ្តល់នូវ​សេវា សុខភាព​ប្រកបដោយ​គុណភាព និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​ខ្ពស់​ដល់​កុមារ​កម្ពុជា មន្ទីរពេទ្យ​ក៏​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​បន្ត​ពង្រីក​ការអភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ទាំង​ក្នុង និង​នៅ ខាងក្រៅ​មន្ទីរពេទ្យ ព្រមទាំង​ដើរ​តួនាទី​ជា​អង្គភាព​គំរូ​ ដែល​មាន​អភិបាលកិច្ច​គណនេយ្យភាព​ល្អប្រសើរ​។ តាមរយៈ​ទិន្នន័យ​នៃ​ការស្រាវជ្រាវ និង​គោលនយោបាយ​បាន​បង្ហាញ​ឲ្យ​ឃើញថា មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង តែ​ជួយសង្គ្រោះ​ជីវិត​កុមារ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​សុខុមាលភាព​កុមារ​ក្នុង​តំបន់ និង​អន្តរជាតិ​៕​

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​ដើមឆ្នាំ២០២១នេះ ដំណឹង​ល្អជាច្រើនបានបង្ហាញដល់ក្រុមគ្រួសារឧកញ៉ា ឡេង ណា​វ៉ាត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម