ជីវិតកម្សាន្ដ
ដួង សុខគា ហួសចិត្តបុគ្គលមួយចំនួនវង្វេងស្មារតី ប្រើសំណេរជាតិខ្លួនឯង ប្រាសចាកន័យពិត នៃក្រឹត្យក្រមដើម
តារាប្រុសពហុជំនាញលោក ដួង សុខគា បានសម្ដែងការហួសចិត្តជាថ្មី ក្រោយមួយរយៈនេះមានបុគ្គលមួយចំនួនទាំងក្មេងទាំងចាស់ ហាក់កំពុងវង្វេងស្មារតីដោយការប្រើប្រាស់ភាសា ឬ សំណេរជាតិសាសន៍ខ្លួនឯងប្រាសចាកផ្ទុយពីន័យពិត នៃក្រឹត្យក្រមដើម។

ស្មារតីរបស់លោក ដួង សុខគា បានបញ្ជាក់ច្បាស់ពីជំហរផ្ទាល់ខ្លួនថា លោកអាចឆ្កួតបាន តែសីលធម៌ ភាសាជាតិ វប្បធម៌ជាតិយើង មិនអាចឆ្កួតនោះទេ។ លោកនិយាយថា «កុំចង្រៃជោរតាមគ្នាសរសេរភាសាខ្លួនឯងបែបឡឺឡប់ ហើយថាពេញនិយមឲ្យសោះ! ធ្ងន់មាត់បន្តិចហើយ(កាំជា, បងអូន, ពង់ចាម, អន់រ៉ាយ,ពេញយំ, តិចឡាចហូវ…) រំអួយរំអិលកាច់ប្របេរឆ្កួតយក៍ស្អី? អក្សរ ត្រូវតែជាម៉ែត្រយ៉ាងសុក្រឹត! កុំបែកប្រាជ្ញរហ័សទៅខាងខុស!»។

លោក ដួង សុខគា លើកឡើងថា «ច្រឡំដៃចង្រៃតិច វក់ព្រើលភ្លើភ្លេច បំផ្លាញអក្សរជាតិ ចង្រៃធំ(ដង្កូវចង្រៃ តែងតែបំផ្លាញដើមឈើដែលវារស់នៅ តែនេះយើងជាមនុស្ស)»។ លោក ដួង សុខគា បន្ថែមថា «មិនចង់និយាយ តែឥឡូវនេះរមាស់មាត់គឺរឿងសាងប្រជាប្រិយភាព បើបងប្អូនណាខ្ជិលអាន អូសរំលងចុះ នេះគ្រាន់តែជាអ្វីដែលខ្ញុំជួប និងជាអ្វីដែលខ្ញុំគិត»។

លោកបញ្ជាក់ថា «មានគ្នាយើងខ្លះចាស់ៗ គ្រាន់ដែរហើយ និយាយពន្យល់ប្រាប់ខ្ញុំថា ឲ្យរៀននិយាយតាមក្មេងៗទៅ គឺរៀននិយាយភាសាតាមក្មេងៗ ដើម្បីទីផ្សារប្រជាប្រិយភាពទាន់សម័យ។ គេថា យើងត្រូវតែនិយាយកាច់ស្ទីលតាមក្មេងៗ ទោះពាក្យនោះខុសក៏ដោយ តាមសិនទៅទើបទទួលបានការគាំទ្រច្រើន រីឯបទចម្រៀងក៏អ៊ីចឹងដែរ គឺថាត្រូវតែដើរផ្លូវនេះដើម្បីតម្រូវចិត្តពួកគាត់»។

លោកបន្តថា «ខ្ញុំចង់តែសុំច្បាប់ជេរ តែមិនហ៊ានជេរ មិនមែនខ្ញុំមិនយល់ទេ បើនិយាយពីភាសាអ្នកកាសែត គេថាភាពជិតបង្កើយ នៃសាធារណជន តែយើងមិនត្រូវតម្រូវចិត្តគាត់គ្រប់រឿងទាំងអស់នោះទេ! ក្មេងៗ គ្នាមិនទាន់យល់ដឹងបានជ្រៅ មើលមិនទាន់ឆ្ងាយទេ គ្នានៅខ្វះពិសោធន៍ មិនទាន់សូវចេះស្រលាញ់របស់រួមទេ ដូចនេះយើងចាស់ៗ គប្បីទាញគាត់មកវិញ។ សរុបមក ខ្ញុំមិនឆ្កួតធ្វើតាមគាត់ទេ មិនដើម្បីតែភាពល្បី សុខចិត្តធ្វើឆ្កួតនោះឡើយ ខ្ញុំអាចឆ្កួតបាន តែសីលធម៌ ភាសាជាតិ វប្បធម៌ជាតិយើង មិនអាចឆ្កួតនោះទេ ចាំមើលខ្ញុំបាត់ការគាំទ្រពីបងប្អូនយើងត្រឹមណាក៏តាមហ្នឹងចុះ»។ លោក សុខគា លើកឡើងបន្ថែម៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


