Connect with us

ជីវិតកម្សាន្ដ

តារាភេទទី ៣ គន់ រៀមរតនៈ យកលុយសែន ច្នៃរ៉ូបស្លៀកប្លែកពីគេ

បានផុស

នៅ

តារា​សម្ដែង​ភេទ​ទី ៣ គន់ រៀមរតនៈ ហៅ ចែ រ៉ូហ្សា ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្គាល់​តាមរយៈ​ការ​សម្ដែង​ភាពយន្ត​ខ្មែរ​ជាច្រើន ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ជាថ្មី បន្ទាប់ពី​តារា​ភេទ​ទី ៣ រូប​នេះ បញ្ចេញស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​(​រ៉ូប) ចេញពី​លុយ​ដុល្លារ​សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព ២ សន្លឹក ឈរ​កាច់រាង​បង្អួត​ភ្នែក​មហាជន​ពី​សំណាក់​តារា​ភេទ​ទី ៣ លោក គន់ រៀមរតនៈ ដែល​ស្ថិត​ក្នុង​រ៉ូប​ច្នៃ​ចេញពី​លុយ​ដុល្លារ​សែន​នេះ​ដែរ បាន​និង​កំពុង​ទាក់ទាញ​ភ្នែក​អ្នកគាំទ្រ​ចំពោះ​ស្នាដៃ​សម្រាប់​ការ​ច្នៃ​ម៉ូដ​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​នេះ។ នៅ​ក្នុង​ឈុត​នេះ​គេ​ឃើញ​រំលេច​នូវ​លុយ​ដុល្លារ​សែន​រាប់​រយ​សន្លឹក​ដែល​កើត​ចេញពី​ការ​ច្នៃ​ប្រឌិត​ប្លែកៗ​នេះ​ឡើង។

យ៉ាងណា​ក្រៅពី​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​របស់​មហាជន​សម្រាប់​ឈុត​លុយ​ដុល្លារ​សែន​នេះ​ដែរ តារា​ភេទ​ទី ៣ គន់ រៀមរតនៈ ក៏​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ផង​ដែរ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ប្លែក​ភ្នែក​មិន​ធ្លាប់​ឃើញ​បែបនេះ។

សូម​បញ្ជាក់​ថា គន់ រៀមរតនៈ គឺជា​អ្នក​សិល្បៈ​មួយ​រូប ដែល​ភាគច្រើន​សម្ដែង​ជា​តួ​អង្គភេទ​ទី ៣ ក្នុង​ខ្សែ​ភាពយន្ត​នានា ក៏ដូចជា​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​ស្ថានីយ​ទូរទស្សន៍​ជាដើម។ បច្ចុប្បន្ន​ក្រៅពី​អាជីព​សិល្បៈ លោក​ក៏​មាន​មុខ​ជំនួញ​លក់​សំពត់​ហូល​ខ្មែរ​យ៉ាង​ប្រណិត​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម