ជីវិតកម្សាន្ដ
ណាំ ប៊ុណ្ណារ័ត្ន ទម្លាយរូប ១ សន្លឹក ធ្វើឲ្យអ្នកគាំទ្រនឹកឃើញគ្រាលោកចូលសិល្បៈដំបូង
ក្រោយបាត់មុខពីសិល្បៈមួយរយៈ កាលពីថ្មីៗនេះ ស្រាប់តែមានដំណឹង និងលេចវត្តមានរបស់តារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន នៅក្នុងវិថីសិល្បៈជាថ្មីឡើងវិញ។ ទន្ទឹមគ្នា នៃការបង្ហាញមុខក្នុងវិស័យចម្រៀងរបស់លោក ណាំ ប៊ុណ្ណារ័ត្ន នាពេលនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្ដែងការលើកទឹកចិត្តឲ្យលោកចេញបទចម្រៀងស្នាដៃថ្មីៗ សម្រាប់មហាជន។

ជាមួយគ្នា នៃការបង្ហាញខ្លួនក្នុងវិស័យសិល្បៈនេះ លោក ណាំ ប៊ុណ្ណារ័ត្ន មុននេះ បានបញ្ចេញរូបភាពមួយសន្លឹករម្លឹកអតីតកាលរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រនឹកឃើញគ្រាលោកចូលសិល្បៈដំបូងៗ។ រូបភាពអំឡុង ២០ ឆ្នាំមុន ដែល ប៊ុណ្ណារ័ត្ន យកមកបង្ហោះនេះ ក៏មានការបញ្ចេញមតិពីសំណាក់អ្នកគាំទ្រមួយចំនួន ក្រោយឃើញរូប ១ សន្លឹកនោះផងដែរ។ លោក ណាំ ប៊ុណ្ណារ័ត្ន បាននិយាយថា «មានបងប្អូនយើងណាចិត្តបានធ្វើ AI រូបនេះមួយមកណា រូប ២០ ឆ្នាំមុន»។

គេចាំបានថា លោក ណាំ ប៊ុណ្ណារ័ត្ន ជាតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាមួយរូប កន្លងមកអ្នកគាំទ្រធ្លាប់ដឹងហើយថា សម្រាប់ទីផ្សារចម្រៀងរបស់លោកហាក់មានសន្ទុះខ្ពស់ មិនចាញ់តារាប្រុស-ស្រីរួមជំនាន់ឡើយ តាមរយៈទឹកដមសំឡេងពីរោះក្រអួនក្រអៅ។

យ៉ាងណាមិញក្រោយសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយសន្ទុះធំ ស្រាប់តែក្រោយមកលោក ណាំ ប៊ុណ្ណារ័ត្ន បានបាត់មុខពីវិថីសិល្បៈអស់រយៈកាលជាច្រើនឆ្នាំ។ កាលនោះលេចឮព័ត៌មានថា លោកបានរៀបការជាមួយភរិយា រួចក៏សម្រេចចិត្តប្រើជីវិតសាមញ្ញសាងសុភមង្គលគ្រួសារយ៉ាងមានសេចក្ដីសុខបំផុត៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


