Connect with us

ជីវិតកម្សាន្ដ

យឿន សូតអនុស្សាវរីយ៍ បង្ហាញជំហររឹងមាំ មិនបាក់ទឹកចិត្ត ខណៈទើបជួបរឿងអាស្រូវ

បានផុស

នៅ

តារា​ចម្រៀង​លោក យឿន សូតអនុស្សាវរីយ៍ មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​ជួប​នូវ​រឿងរ៉ាវ​ព្យុះភ្លៀង​ជា​បន្តបន្ទាប់ ខណៈ​ថ្មីៗ​នេះ ត្រូវ​នារី​ពលករ​នៅ​កូរ៉េ​ម្នាក់ បកអាក្រាត​ពី​ទំនាក់ទំនង​ស្នេហា​រយៈពេល​ជិត​មួយ​ឆ្នាំ ប៉ុន្តែ​បែរជា​តារា​រូប​នេះ​បដិសេធ​ថា​មិន​ស្គាល់​នាង​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ក្រោយ​ផ្ទុះ​បញ្ហា​រឿងអាស្រូវ​នេះ​ឡើង​គេ​ឃើញ​តារា​ចម្រៀង​លោក យឿន សូត​អនុស្សាវរីយ៍ បាន​ធ្វើការ​ចេញមុខ​ឆ្លើយតប និង​បកស្រាយ​ផង​ដែរ ខណៈ​កាលពី​ថ្មីៗ​មុន​នេះ​ដែរ គឺ​តារា​ប្រុស​រូប​នេះ ចេញ​មក​សូមទោស​នារី​នៅ​កូរ៉េ និង​ក្រុម​គ្រួសារ​របស់​នាង​ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ​ទៀត​ផង។

អ្វី​ដែល​អ្នកគាំទ្រ​បាន​កត់សម្គាល់​ថែមទៀត​នោះ លោក យឿន សូត​អនុស្សាវរីយ៍ បាន​ពោល​ពាក្យ​បែប​អស់​សង្ឃឹម​ថា «គ្មាន​អ្នកណា​យកជាគ្នា​បានទេ ពេល​កំពុង​ពិបាក​គេ​ក៏​ទៅ​អស់»។ បន្ទាប់ពី​ការ​លើក​ឡើង​ដូច្នេះ ក៏​ស្រាប់តែ លោក អនុស្សាវរីយ៍ បាន​ចេញ​មក​អះអាង​ដោយ​បង្ហាញ​ជំហរ​រឹងមាំ មិន​បាក់​ទឹកចិត្ត​ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខ។

តារា​ប្រុស​លោក យឿន សូត​អនុស្សាវរីយ៍ បាន​បញ្ជាក់​ថា «ត្រូវ​តែ​ទៅមុខ ទោះបី​ផ្លូវ​ខាងមុខ​មាន​ខ្យល់ មាន​ភ្លៀង ក៏​ត្រូវតែ​ទៅមុខ​ដែរ ព្រោះ​ខ្យល់ និង​ភ្លៀង​នោះ វា​គ្រាន់តែ​ជា​ភ្លៀង​ខ្យល់​មួយ​ប្រាវ​ទេ ភ្លៀង​ហើយ​ស្រឡះ​វិញ»។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ការ​បញ្ចេញ​មតិ​លើក​ទឹកចិត្ត​ពី​សំណាក់​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​លោក​មួយ​ចំនួន​ផង​ដែរ។

គួរ​រម្លឹក​ថា តារា​ចម្រៀង ម្ចាស់​បទ«ទីងមោង និង ឆ្នាំង​ណា​គ្រប​ហ្នឹង» លោក យឿន សូត​អនុស្សាវរីយ៍ កាលពី​បំណាច់​ឆ្នាំ ២០២២ កន្លង​ទៅ បាន​ជួប​បញ្ហា​រឿងអាស្រូវ​ផ្ទួនៗ គ្នា ដោយ​ត្រូវ​គេ​ជះ​ស្រាបៀ​ដាក់ ខណៈ​កំពុង​ច្រៀង​ក្នុង​កម្មវិធី​មង្គល​មួយ នា​ទឹកដី​ខេត្ត​កំពង់ស្ពឺ។ ក្រោយ​មក​ទៀត ស្រាប់តែ​ត្រូវ​នារី​ម្នាក់​ទម្លាយ​រឿងអាស្រូវ​ជំពាក់​លុយ ៥០០ ដុល្លារ មិន​សង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម